ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែងជាប់ដងទន្លេ មានកោះសក្តានុពលប្រមាណ ១០ ជាគោលដៅទេសចរទៅកម្សាន្ត
ខេត្តស្ទឹងត្រែងដែលស្ថិតនៅតាមដងទន្លេមេគង្គលើមានកោះសក្តានុពលប្រមាណ ១០ ជាគោលដៅដែលទេសចរអាចទៅកម្សាន្តបាន។
លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា កោះតាមដងទន្លេនៅក្នុងខេត្តស្ទឹងត្រែងមានមិនដល់ ១០ នោះទេ ដែលអាចឲ្យភ្ញៀវទេសចរទៅកម្សាន្ត។

«កោះមួយចំនួនអាជ្ញាធរមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋឬភ្ញៀវទេសចរចូលទៅលេងឡើយ មូលហេតុគឺដោយសារតែកោះទាំងនោះស្ថិតនៅចំលំហូរនៃទំនប់វារីអគ្គិសនី ដែលមានស្ថានភាពទឹកឡើងចុះប្រែប្រួលខ្លាំងនិងមិនទៀងទាត់»។
លោកអភិបាលខេត្តថា នៅពេលមានការបង្ហើបទ្វារទឹក ទឹកនឹងបុកមកខ្លាំងដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលកំពុងសម្រាក ឬបោះតង់នៅលើកោះ។
ពាក់ព័ន្ធតួលេខកោះតាមដងទន្លេក្នុងខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ឆ្លើយតបថា មិនមានតួលេខជាផ្លូវការនោះទេ។
តាមការស្រាវជ្រាវរបស់ក្រុមការងារជំនាញមកពីមន្ទីរទេសចរណ៍ មន្ទីរធនធានទឹក និងមន្ទីរសាធារណការបានបង្ហាញថា កោះមួយចំនួនមានលក្ខណៈមិនទៀងទាត់។
«កោះខ្លះអាចមើលឃើញនៅឆ្នាំនេះ ប៉ុន្តែនៅឆ្នាំក្រោយអាចនឹងបាត់ទៅវិញ ឬចល័តផ្លាស់ទីកន្លែងដូចជាប្រភេទកោះត្រឹប។ កត្តានេះហើយដែលធ្វើឱ្យគេមិនអាចកំណត់ចំនួនកោះឱ្យបានច្បាស់លាស់ និងប្រាកដប្រជា»។ លោក សរ សុពុត្រា បញ្ជាក់។


ខេត្តស្ទឹងត្រែងនៅភាគឦសានមានលក្ខណៈភូមិសាស្ត្រអំណោយផលល្អមានភូមិសាស្ត្រជាប់ដងទន្លេចំនួន ៤ គឺទន្លេមេគង្គ ទន្លេសាន ទន្លេស្រែពក និងទន្លេកុង។
ខេត្តស្ទឹងត្រែងមានសហគមន៍អេកូទេសចរណ៍ចំនួន ០៦ កន្លែង មានសហគមន៍អេកូទេសចរណ៍បូរីអូរស្វាយ សហគមន៍អេកូទេសចរណ៍ព្រះរំកិល សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន សហគមន៍អេកូទេសចរណ៍អូរឫស្សីកណ្តាល សហគមន៍អេកូទេសចរណ៍កោះព្រះ និងសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ។
ក្រៅពីនេះក៏មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃជាច្រើនកន្លែងទៀតជាគោលដៅទេសចរមកកម្សាន្តគ្រប់រដូវកាល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


