Connect with us

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

បានផុស

នៅ

នារសៀលថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយក្ដីបារម្ភ គិតគូរ ខ្វាយខ្វល់អំពីសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) អញ្ជើញសួរសុខទុក្ខដោយផ្ទាល់ដល់ ព្រិន្ទបាលឯក “ជិន ថុល” អាយុ ៤៦ឆ្នាំ និងនាយចំណង់ “នៅ សុខហេង” អាយុ ៤៧ឆ្នាំ ដោយវីរកងទ័ពទាំងពីរបានជួបគ្រោះថ្នាក់ក្នុងអំឡុងពេលបំពេញការងារ រួចត្រូវបានបញ្ជូនមកព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវេលាចុះសួរសុខទុក្ខនេះដែរ «លោកជំទាវបណ្ឌិត» បានពាំនាំប្រសាសន៍សួរសុខទុក្ខដោយក្តីបារម្ភបំផុតពី «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន» រួមទាំង «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ជូនដល់វីរកងទ័ពទាំងពីរផងដែរ។ ទន្ទឹមនឹងនេះ «លោកជំទាវបណ្ឌិត» បាននាំយកមកជាមួយនូវអំណោយរបស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ជូនដល់វីរកងទ័ព រួមទាំងក្រុមគ្រួសារសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម