ព័ត៌មានជាតិ
បុរសម្នាក់ ប្រុងលោតសម្លាប់ខ្លួន ពីលើដើមឈើក្នុងបរិវេណវត្តភ្នំ
មានភាពភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីគេឃើញបុរសម្នាក់ បានឡើងលើដើមឈើបរិវេណវត្តភ្នំប៉ុនប៉ងសម្លាប់ខ្លួន ដោយស្រែកថា ពិបាកចិត្តណាស់ប្រពន្ធរត់ចោល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ១០ នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណវត្តភ្នំខាងលិចនាឡិកា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេ ឃើញបុរសម្នាក់ ដែលគេមិនស្គាល់អត្តសញ្ញាណ បានដើរចុះឡើងរួចក៏ចូលទៅក្នុងបរិវេណវត្តភ្នំ ហើយក៏ឡើងលើដើមឈើ ដែលមានកម្ពស់ប្រហែលជា ៧ ទៅ៨ ម៉ែត្រប៉ុនប៉ងលោតសម្លាប់ខ្លួន ដោយស្រែកថា ពិបាកចិត្តខ្លាំងណាស់ប្រពន្ធរត់ចោល ប៉ុន្តែការប៉ុនប៉ងសម្លាប់ខ្លួននោះដែរ ត្រូវបានកម្លាំងសមត្ថកិច្ចរួមទាំងកម្លាំងប្រជាការពារខណ្ឌដូនពេញទៅលួងលោមទាន់ពែលវេលា។ ករណីនេះ សមត្ថកិច្ចបានប្រើពេលវេលាអស់ជាងមួយម៉ោងទៅហើយ ប៉ុន្តែបុរសរូបនោះ នៅតែមិនទាន់ចុះមកក្រោមនៅឡើយទេ ដោយនៅលើដើមឈើដដែលដោយស្រែកថា ពិបាកចិត្តខ្លាំងណាស់ប្រពន្ធរត់ចោល។



បើតាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរសដែលប៉ុនប៉ងលោតសម្លាប់ខ្លួនលើដើមឈើនោះ ប្រហែលជាជនអនាថាទេ មិនមែនជាអ្នកធ្វើការអ្វីឡើយម្យ៉ាងវិញទៀតប្រហែលជាគាត់បែកថ្នាំផង បានជាឡើងលើចុងឈើប៉ុនប៉ងសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលដូច្នេះតែម្តង។ តែទោះយ៉ាងណាក៏ដោយ អាជ្ញាធរមូលដ្ឋាននិងព្យាយាមលួងលោមឲ្យបុរសរូបនោះឲ្យចុះមកក្រោមវិញ ដើម្បីបញ្ចៀសការប៉ុនប៉ងសម្លាប់ខ្លួនឲ្យទាល់តែបាន៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មណ្ឌលកម្សាន្តជាង៤០កន្លែងនៅក្រុងសៀមរាប បានផ្អាកអាជីវកម្មជាបណ្តោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


