ព័ត៌មានជាតិ
ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកើនដល់១,៥ លាននាក់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ០៥ ខែឧសភានេះ មានប្រសាសន៍ថា ចំនួនអ្នកចាក់វ៉ាក់សាំង នៅក្នុងក្របខណ្ឌទូទាំងប្រទទេស បានកើនដល់ជាង១,៥ លាននាក់ គឺជាង១៥ ភាគរយ នៃចំនួនប្រជាជនដែលត្រូវចាក់ ១០ លាននាក់។

ការកើនឡើងចំនួនអ្នកចាក់វ៉ាក់សាំង យ៉ាងឆាប់រហ័ស បន្ទាប់ពីការបើកយុទ្ធនាការចាក់ស្រោចវ៉ាក់សាំង នៅតំបន់ក្រហមដំណើរការបានយ៉ាងរលូន គ្រាដែលគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានជញ្ជូនវ៉ាក់សាំងចំនួន ៩០ម៉ឺនដូស ផ្គត់ផ្គង់ទៅកន្លែងប្រដាប់អាវុធ ដែលបានចូលទៅចាក់នៅក្នុងតំបន់ក្រហម ខណៈដែលតួលេខប្រជាពលរដ្ឋនៅតំបន់ក្រហមមានរហូតដល់ទៅជាង ៥២ម៉ឺននាក់នាក់។

សម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងជំរុញឱ្យក្រុមគ្រូពេទ្យបើកមុខព្រួញចាក់វ៉ាក់សាំង នៅតំបន់ក្រហមមួយសង្កាត់ទៀត បន្ទាប់ពីវ៉ាក់សាំងមកដល់៥០ម៉ឺដូសទៀតនៅថ្ងៃទី ១១ ខែឧសភា សប្តាហ៍ក្រោយ ហើយប្រសិនបើនៅតំបន់ក្រហមចាក់ចប់ហើយ ប្រជាជននឹងកើនដល់ជាង២លាននាក់ដែលស្មើនឹង២០ភាគរយ នៃចំនួនប្រជាជន ១០ លាននាក់ដែលកម្ពុជាគ្រោងចាក់វ៉ាក់សាំង៕ អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


