Connect with us

ព័ត៌មានជាតិ

ត្រីពោ ជាមុខម្ហូបដ៏ពេញនិយម ទាក់ទាញភ្ញៀវទេសចរ មកលេងខេត្តក្រចេះ

បានផុស

នៅ

ត្រីពោ គឺជាប្រភេទត្រីទឹកសាបឥតស្រកាដែលមានសាច់ទន់ និងសម្បូរខ្លាញ់ឈ្ងុយឆ្ងាញ់ ដែលរកបានដោយអ្នកនេសាទនៅទន្លេមេគង្គ ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រីឯតម្លៃ ២៤០០០ រៀល ក្នុងមួយគីឡូក្រាម តម្លៃលក់នៅផ្សារផែលើ ក្នុងក្រុងក្រចេះ មានតម្លៃសមរម្យដែលប្រជាពលរដ្ឋ ភ្ញៀវទេសចរធម្មតាក៏អាចកម្ម៉ង់ទិញយកមកធ្វើម្ហូបបរិភោគបាន ខុសពីប្រភេទត្រីប៉ាសេអ៊ី និងត្រី​ប៉ាវ៉ាមុខពីរ ដោយសារមានតម្លៃខ្ពស់ផុតគេ។

នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួនក្នុងខេត្តក្រចេះ ត្រីពោ ទទួលបានការចាប់អារម្មណ៍ កាម៉ង់​យកមកធ្វើជាម្ហូបអាហារ សម្រាប់បរិភោគនាពេលថ្ងៃត្រង់ យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរមកលេងកម្សាន្ត​ក្នុងខេត្តក្រចេះ ជាមួយមុខម្ហូបជាច្រើនមុខ និងទៅតាមចំណង់ចំណូលចិត្ត បន្ទាប់ពីត្រីប៉ាសាអ៊ី ត្រីប៉ាវ៉ាមុខពីរ ត្រីក្អែក និងត្រីផ្សេងៗជាច្រើនប្រភេទទៀត។

ត្រីពោ គេនិយមយកទៅធ្វើជាមុខម្ហូបប្រចាំតំបន់ដូចជា៖ សម្លម្ជូរគ្រឿង សម្លកកូរ សម្លម្ជូរស្រែម្ជូរយួន ខប្រហុកត្រីពោរ និងឆាក្តៅ ឬឆាម្រះព្រៅ ជាដើម៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម