Connect with us

ព័ត៌មានជាតិ

តំណាង​កម្ពុជា​នៅ អ​.​ស​.​ប ប្រតិកម្ម​ចំពោះ​ការចោទប្រកាន់​ពី​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​

បានផុស

នៅ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បាន​ប្រតិកម្ម​ចំពោះ​ការចោទប្រកាន់​របស់លោក​ស្រី Mary Lawlor អ្នករាយការណ៍​ពិសេស ស្តីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស ដែល​បាន​ថ្លែង​កាលពី​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការជំនុំជម្រះ​ក្តី​នៅ​កម្ពុជា និង​បាន​អះអាងថា “​បទល្មើស គឺជា​បទល្មើស ហើយ​សកម្មភាព​ខុសច្បាប់​មិនអាច​ត្រូវ​ប្រើប្រាស់​ជាទ​ទ្ប្ហី​ករ​ណ៍​សម្រាប់​បុព្វហេតុ​ផ្សេង​ណាមួយ​បាន​ទ្បើ​យ​”​។​


​លោក អាន សុខ​ខឿន ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​តិ​បានលើកឡើង​នៅក្នុង​សេចក្តី​ថ្លែង​ការ​ណ៏​របស់ខ្លួន​នៅ​ថ្ងៃទី​០៨ ខែឧសភា នេះ​ដោយ​ធ្វើការ​បដិសេធចោល​ទាំងស្រុង​ចំពោះ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់លោក​ស្រី​សាស្ត្រាចារ្យ Mary Lawlor អ្នករាយការណ៍​ពិសេស​ស្តីពី ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស ដែល​បាន​ថ្លែង​កាលពី​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការជំនុំជម្រះ​ក្តី​នៅ​កម្ពុជា ដោយសារ​ការអត្ថាធិប្បាយ​របស់​លោកស្រី​សាស្ត្រាចារ្យ​មាន​ព័ត៌មាន​មិន​ពិត និង​បង្កឱ្យមាន​ការភ័ន្តច្រឡំ​។​


​លោក អាន សុខ​ខឿន ពន្យល់ថា ទី​១, កម្ពុជា​ផ្តល់​តម្លៃ​ចំពោះ​អង្គការក្រៅរដ្ឋាភិបាល ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​ប្រតិបត្តិការ​នៅក្នុង​ព្រំដែន​នៃ​ច្បាប់​។ តែ​គួរឱ្យ​សោកស្តាយ លោកស្រី​សាស្ត្រាចារ្យ ហាក់​បែរជា​តស៊ូ​មតិ​គាំទ្រ​អង្គការ​ខុសច្បាប់​មួយ ដែល​បន្លំ​ខ្លួន​ជ្រក​ក្រោម​ស្លាក​ការងារ​បរិស្ថាន​ទៅវិញ​។ បើទោះជា​ស្ថាបនិក​នៃ​អង្គការ​នោះបាន​សម្រេច​សុំ​លុបឈ្មោះ​ចេញពី​បញ្ជី​ដោយ​ឯកឯង​កាលពី​ឆ្នាំ​២០១៧​រួចហើយ​ក៏ដោយ ក៏​បុគ្គល​ដឹកនាំ​ខុសច្បាប់​មួយរូប​នៃ​អង្គការ​នេះ​នៅតែ​បន្ត​កេងចំណេញ ប្រើប្រាស់​ចលនា​នេះ​ដដែល រហូតដល់​បច្ចុប្បន្ន​។ នៅពេល​ថ្មីៗ​នេះ បុគ្គល​នោះ​ក៏បាន​ថ្លែង​សារ​ភាពជា​សាធារណៈ​ថា របៀបវារៈ​នៃ​សកម្មភាព​របស់ខ្លួន​គឺ “​លើសពី​ហេតុផល​បរិស្ថាន​” និង​ថា ត្រូវ​ប្រើប្រាស់ “​គ្រប់​មធ្យោបាយ​ទាំងអស់​” ដើម្បី​ផ្លាស់ប្ដូរ​ការដឹកនាំ​រដ្ឋ​នៅ​កម្ពុជា​។ ក្រុម​ដែល​តាំងខ្លួន​ជា​អ្នកការពារ​សិទ្ធិ ពុំមាន​សិទ្ធិ​អាច​បំពាន​ច្បាប់ ដោយ​និ​ទណ្ឌ​ភាព​ឡើយ​។ បទល្មើស គឺជា​បទល្មើស ហើយ​គេ​មិនអាច​ប្រើប្រាស់​សកម្មភាព​ខុសច្បាប់​ជាទ​ទ្ប្ហី​ករ​ណ៍​សម្រាប់​បុព្វហេតុ​ផ្សេង​ណាមួយ​បាន​ទ្បើ​យ​។​


​ទី​២, លោកស្រី​សាស្ត្រាចារ្យ ពុំដែល​សង្កត់ធ្ងន់​ទាល់តែសោះ​ថា ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ ការបង្កើត​សមាគម និង​ការប្រមូលផ្តុំ​ដោយ​សន្តិវិធី ត្រូវ​ភ្ជាប់​ទៅនឹង​ករណី​កិច្ច ការទទួលខុសត្រូវ និង​ការ​កំហិត​ជាពិសេស ដែល​កំណត់ដោយ​ច្បាប់ ដូច​មានចែង​នៅក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​។ ការខកខាន​ថ្លែង​បែបនេះ​រឹតតែ​ជំរុញ​និង​ផ្តល់​កម្លាំង​បន្ថែម​ឱ្យ​បុគ្គល​កាន់តែ​ល្មើសច្បាប់ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ញុះញង់​ឱ្យមាន​អំពើហិង្សា​និង​ការបែកបាក់​ក្នុងសង្គម ដែល​ទាំងនេះ​សុទ្ធសឹងតែ​ជា​ទង្វើរ​រុញច្រាន​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភាពវឹកវរ​។​
​ទី​៣, តុលាការ​កម្ពុជា​ធ្វើការ​ជំនុំ​ជម្រះក្តី ដោយ​ផ្អែកលើ​មូលដ្ឋាន​នីតិវិធី​ត្រឹមត្រូវ និង​ភស្តុតាង​រឹងមាំ​ជាក់ស្តែង ពុំមែន​ផ្អែកលើ​ពាក្យ​ចចាមអារ៉ាម​នោះ​ទ្បើ​យ​។ ការពិត​ដែល​មេធាវី​ការពារ​ជនជាប់ចោទ តំណាង​អង្គទូត​បរទេស និង​អង្គការ​សង្គម​ស៊ីវិល បាន​មាន​វត្តមាន​ចូលរួម ដោយផ្ទាល់​នៅក្នុង​បន្ទប់​សវនាការ សរ​បញ្ជាក់​យ៉ាងច្បាស់​ថា នីតិវិធីតុលាការ​បាន​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម និង​តម្លាភាព​ត្រឹមត្រូវ​។ ម្យ៉ាងទៀត ក៏មាន​ឧទាហរណ៍​ជាច្រើន​អំពី​ការដាក់ទោសទណ្ឌ​លើ​បុគ្គល​គាំទ្រ​គណបក្សកាន់អំណាច ប្រសិនបើ​បំពាន​ច្បាប់ នាពេល​កន្លងមក​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទី​៤, ពាក្យពេចន៍​មិន​សមរម្យ​របស់លោក​ស្រី​សាស្ត្រាចារ្យ​ពាក់ព័ន្ធ​នឹង​តុលាការ​កម្ពុជា គឺជា​ការជ្រៀតជ្រែក​ក្នុង​ប្រព័ន្ធយុត្តិធម៌​ជាតិ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​។ ការទាមទារ​តាម​ទំនើងចិត្ត​ឱ្យ​រដ្ឋាភិបាល​ដោះលែង​បុគ្គល​ណា​ម្នាក់ គឺមាន​ន័យ​ស្នើ​នឹង​ការវាយប្រហារ​ទៅលើ​ប្រព័ន្ធ​បែងចែក​អំណាច និង​ឯករាជ្យភាព​នៃ​ប្រព័ន្ធតុលាការ ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។​


​ទី​៥, អ្នករាយការណ៍​ពិសេស​មាន​កាតព្វកិច្ច​បំពេញ​តួនាទី​របស់ខ្លួន​ឱ្យបាន​ម៉ឺងម៉ាត់​តាម “​ក្រម​ប្រតិបត្តិ​” និង​”​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​សម្រាប់​អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេស​” ដែល​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ចងក្រង​ព័ត៌មាន​ដែល​ពិត​និង​បាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ និង​គោរព​បទ​ប្បញ្ញត្តិ​ក្នុងស្រុក​និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។ មានតែ​ការអនុវត្ត​ប្រកបដោយ​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ឱ្យបាន​ម៉ត់ចត់​ស្របតាម​ពិធីសារ​ខាងលើ​ប៉ុណ្ណោះ ទើប​អាចឱ្យ​រដ្ឋ​ទាំងអស់​ជារួម និង​ប្រទេស​កម្ពុជា ដោយឡែក​បន្ត​រក្សា​នូវ​ទំនុកចិត្ត​និង​កិច្ចសហប្រតិបត្តិការ ជាមួយ​អ្នករាយការណ៍​ពិសេស​។​


​ស្ថាន​បេសកម្ម​អចិន្ត្រៃយ៍​កម្ពុជា បញ្ជាក់​សាជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ការបន្ត​ធានា​ការអនុវត្ត​សិទ្ធិ និង​សេរីភាព​ទាំងអស់ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​នៅក្នុង​ក្របខណ្ឌ​នីតិរដ្ឋ ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ទាំងអស់ មិនមែន​សម្រាប់​ក្រុម​ជាក់លាក់​ណាមួយ​ទ្បើ​យ​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ហូលពិតានខ្មែរ អាចប្រឈមនឹងការបាត់បង់ ខណៈបច្ចុប្បន្ន ក្នុងសារមន្ទីរជាតិមានត្រឹមតែ ៧០ផ្ទាំង តែប៉ុណ្ណោះ

ព័ត៌មានជាតិ១៤ នាទី មុន

តើគួរធ្វើបែបណា ទើបអាចទប់ស្កាត់បញ្ហាក្មេងទំនើង កុំឱ្យមានការកើនឡើង?

ជីវិតកម្សាន្ដ១៦ នាទី មុន

មេ ​MU ថៃ ប្ដឹង​ចោទ​ប្រកាន់​៤​ករណី ទៅកាន់ភាគីម្ខាងទៀត ក្រោយតុលាការ​ចេញដីកា​ចាប់​ខ្លួន

ព័ត៌មានជាតិ៣៧ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម៤៦ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម