ព័ត៌មានជាតិ
មន្ត្រី ក ប ប ខេត្តស្វាយរៀង រកឃើញអាល់កុលក្លែងក្លាយជាង៣០០លីត្រ នៅផ្សារវាលយន្ត ក្រុងស្វាយរៀង
មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង ដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក ប ប ខេត្ត បានសហការជាមួយលោល សរ សុដានី អភិបាលរងក្រុង មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលអាល់កុល ជែលលាងដៃ និងតាមដានតម្លៃទំនិញ (ជាពិសេសតម្លៃអាកុលស្លាកសញ្ញា,តម្លៃម៉ាស់) នៅតាមបណ្ដាលឱសថស្ថាន ស្ថិតក្នុងក្រុងស្វាយរៀង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ។
លោក ផឹង និល ប្រធានសាខា ក ប ប ខេត្តស្វាយរៀងបានប្រាប់ឲ្យដឹងថា៖ ការចុះត្រួតពិនិត្យទំនិញផលិតផលអាល់កុល ជែលលាងដៃ និងតាមដានតំលៃទំនិញ (ជាពិសេសតម្លៃអាកុលស្លាកសញ្ញា,តម្លៃម៉ាស់) ជុំវិញផ្សារក្នុងខេត្តស្វាយរៀង នៅថ្ងៃនេះមន្ត្រីជំនាញយើងបានពិនិត្យទៅលើ អាល់កុល ជែលលាងដៃ នៅតាមឱសថស្ថានចំនួន ៦ទីតាំង និងបានប្រើប្រាស់ឧបករណ៍ធ្វើ(Test Kits បឋម) ទៅលើអាល់កុល និងជែលលាងដៃ ទាំង ៦ទីតាំង ដើម្បីស្វែងរកអាល់កុលក្លែងក្លាយ ដែលច្បាប់ហាមឃាត់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។




លោក ផឹង និល បានបញ្ជាក់ឲ្យដឹងថា ក្រោយពីធ្វើតេស្តបឋ ជាលទ្ធផលមន្ត្រីជំនាញ ក ប ប ខេត្តស្វាយរៀង បានរកឃើញទំនិញអាល់កុលក្លែងក្លាយចំនួន៖ អាល់កុល ១កានធំ (ស្មើ ៣០លីត្រ), អាល់កុល ៤៥យួរ មាន ១២ដប ក្នុង១ដបស្មើ ០,៥លីត្រ (ស្មើ ២៧០លីត្រ)។ ហើយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង បានធ្វើកំណត់ហេតុដកហូត ទំនិញអាល់កុលក្លែងក្លាយទាំងនោះ ទៅកម្ទេចចោលតែម្តង៕


អត្ថបទ៖ ភក្ដី
សូមចុចអាន៖ ជនសង្ស័យលួចកាត់ខ្សែភ្លើង ត្រូវម្ចាស់ដេញទាន់ប្រគល់ឱ្យសមត្ថកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី



