ព័ត៌មានជាតិ
ឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលករ០៦នាក់ទៀតដែលនាំគ្នាលួចឆ្លងដែនចូលទឹកដីថៃ
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានស្ទាក់ចាប់មេខ្យល់ចំនួនម្នាក់ ដែលល្មើសច្បាប់នាំពលករខ្មែរជាច្រើននាក់ ឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ ល្មើសវិធានការ ការទប់ស្កាត់ជំងឺកូវីដ១៩ពីខាងក្រៅ ខណៈប្រទេសថៃកំពុងប្រឈមខ្លាំង។

សមត្ថកិច្ចដែលបានចុះអនុវត្តបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៩ ខែឧសភានេះថា កិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ ធ្វើឡើងខណៈដែលកម្លាំងចម្រុះតំបន់ព្រំដែនបានចុះល្បាតដើម្បីត្រួតពិនិត្យនិងពង្រឹងបទល្មើសតាមបណ្តាច្រកតូចធំ តាមបន្ទាត់ព្រំដែន ហើយប្រទះឃើញក៏ធ្វើការឃាត់ខ្លួនមេខ្យល់១នាក់ ខណៈកំពុងនាំពលករឆ្លងដែនចូលប្រទេសថៃ។
ជនសង្ស័យមានឈ្មោះ អ៊ុល ផេន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យស្រុកសំពៅលូន ខេត្តបាត់ដំបង និងជាមុខសញ្ញាចាស់។ នៅថ្ងៃកើតហេតុបានធ្វើសកម្មភាពលួចនាំមនុស្សចំនួន០៦នាក់ឆ្លងអូរព្រំដែនកម្ពុជាថៃ សំដៅចូលទៅក្នុងទឹកដីថៃកាត់តាមច្រករបៀងជាប់ភូមិសាស្ត្រចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។

ក្រោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមេខ្យល់១នាក់ រួមនឹងពលករ០៦នាក់ ខាងលើសមត្ថកិច្ចបានធ្វើការអប់រំណែនាំដល់ពលករ ហើយពិនិត្យសុខភាពចំណែកឯជនសង្ស័យជាមេខ្យល់ខាងលើ ត្រូវកម្លាំងចម្រុះអនុវត្តកសាងសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញ ចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សៅ សារិទ្ធ

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


