ព័ត៌មានជាតិ
អភិបាលខេត្តឧត្ដរមានជ័យ ឡើងភ្នំដងរែក សួរសុខទុក្ខកម្លាំងឈរជើងនៅប្រាសាទតាមាន់
ខេត្តឧត្ដរមានជ័យ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងលោកជំទាវ ដឹកនាំកងកម្លាំងប្រដាប់អាវុធ រួមទាំងមន្ទីរ-អង្គភាព ឡើងភ្នំដងរែកសួរសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងលើជួរភ្នំដងរែកតាមព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចប្រាសាទតាមាន់ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានធ្វើការលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈើរជើង ឲ្យបន្តខិតខំប្រឹងប្រែងក្នុងការចូលរួមទប់ស្កាត់ការលូចឆ្លងដែនខុសច្បាប់ ក៏ដូចជាការរីករាលជំងឺកូវីដ-១៩ និងទប់ស្កាត់ការផ្ទុះជាសហគមន៍ ព្រមទាំងទប់ស្កាត់ពលករដែលទើបតែមកពីប្រទេសថៃ ដោយត្រូវឲ្យពួកគាត់ដាច់ខាតចូលធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន នៅតាមមណ្ឌលចត្តាឡីស័កដែលអាជ្ញាធររៀបចំជូន។

ឯកឧត្ដម បានបញ្ជាក់ទៀតថា ស្ថិតនៅក្នុងស្ថានការណ៍ប្រទេសជាតិ ជួបការលំបាកនេះ កងកម្លាំងទាំងអស់ ត្រូវអនុវត្តតួរនាទី ភារកិច្ច ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងក្រមសីលធ៌ម ត្រូវសហការល្អជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន និងបទបញ្ជាការ របស់គណៈបញ្ជាការឯកភាពខេត្ត ជាពិសេសសូមឲ្យកងកម្លាំងទាំងអស់យកចិត្តទុកដាក់ ថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យជាប្រចាំតាមវិធានការសុខាភិបាល និងវិធានការ៣កុំ ៣ការពារ ធានាបាននៅសុខសុវត្ថិភាពផ្ទាល់ខ្លួន មិនឲ្យមានការឆ្លងចូលក្នុងជួរកងកម្លាំង ព្រោះថាក្នុងកាលៈទេសៈដ៏លំបាកនេះ ពិតជាមិនអាចខ្វះបាននូវកងកម្លាំងចូលរួមយ៉ាងសកម្មជួយទប់ស្កាត់ឲ្យខានតែបាន ជូនជាតិមាតុភូមិ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងកោតសរសើរដល់នាយ-ពលទាហានទាំងអស់ ដែលបានសហការល្អជាមួយកម្លាំងចម្រុះ ខិតខំបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ និងក្រោមភ្លៀងផងដែរ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ ឯកឧត្ដម បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចឲ្យសោះនូវជំងឺកូវីដ-១៩នេះ ព្រោះវានៅតែជាបញ្ហាចម្បង និងត្រូវប្រឈមមុខខ្លាំងជាងគេ បើគ្មានការចូលរួមទប់ស្កាត់ពីប្រជាពលរដ្ឋទេនោះ ឱកាសនៃការផ្ទុះឆ្លងនៃមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ និងបង្កជាហានិភ័យ ហើយឱកាសនៃផលប៉ះពាល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក៏រឹតតែប្រឈមមុខយ៉ាងខ្លាំងផងដែរ៕
អត្ថបទ៖ ចាន់ ធី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


