ព័ត៌មានជាតិ
លោកយាយអាយុ៩២ឆ្នាំម្នាក់ស្វិតជើងទាំង២ត្រូវបានកូនចៅបោះបង់ចោលទាំងសុខភាពរឹងមាំង
ដោយឃើញនូវទិដ្ឋភាពគួរឲ្យអាសូរដែលលោកយាយ អែម យឺន អាយុ៩២ឆ្នាំ (ស្វិតជើងទាំងសង ខាង) មានស្រុកកំណើតនៅឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានរថយន្តឈ្នួលមួយគ្រឿងដឹកយកមកទម្លាក់ចោលនៅភូមិស្នោរទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលប៉ុន្មានថ្ងៃមុននេះរួចមក ខាងមន្ទីរសង្គមកិច្ចខេត្តនិងនាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានរៀបចំទុកទទួលយកលោកយាយមកបន្តថែរក្សាទំនុកបម្រុងនៅក្នុងវត្តជម្ពូវន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនាល្ងាចម្សិលមិញនេះ ។

ក្រោយទទួលបានព័ត៌មានគួរឲ្យអាសូរនោះរួចមក នៅថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដោយព្រះទ័យសណ្តោស និងមហាសទ្ធាដ៏ថ្លៃថ្លារបស់ព្រះឧបាលិវង្ស វ៉ង់ គឹមសន ព្រះរាជាគណៈថ្នាក់ត្រី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ ព្រះនាយកពុទ្ធិ វិទ្យាល័យជម្ពូវ័នសែនជ័យ ជាព្រះ អនុប្រធានវិបស្សនាធុរៈរា ជធានីភ្នំពេញ និងជាព្រះចៅអធិការវត្តជម្ពូវ័ន និងរួមជាមួយលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ នាយកដ្ឋានសុខុមាលភាពសង្គម ក្រសួង ស.អ.យ. និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺ បានរៀបចំទុកទទួលយកលោក យាយ អែម យឺន អាយុ៩២ឆ្នាំ (ស្វិតជើងទាំងសង ខាង) មកចិញ្ចឹមបន្ត។

លោកយាយមានស្រុកកំណើតនៅឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលត្រូវបានរថយន្តឈ្នួលមួយគ្រឿងដឹកយកមកទម្លាក់ចោលនៅភូមិស្នោរទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ ២០២១ មកបន្តទំនុកបម្រុងផ្គត់ផ្គង់ និងថែទាំតរៀងទៅនៅ ក្នុងវត្តជម្ពូវន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រុមការងារខេត្តកំពង់ស្ពឺ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺបានភ្ជាប់ទំនាក់ទំនងទៅក្រុមគ្រួសាររបស់លោកយាយដែលរស់នៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកោះកុង ខេត្តស្ទឹងត្រែង ជាបន្តបន្ទាប់ ដើម្បីផ្តល់នូវព័ត៌មានពីលោកយាយ និងសុំឱ្យមកទទួលឬចាំទទួល យកលោកយាយត្រឡប់ទៅវិញ ។ ប៉ុន្តែរាល់សំណូមពរត្រូវបានបដិសេធមិនទទួលយកលោកយាយ ទៅមើលថែវិញនោះទេ ក្រោមភាសា ថាខ្វះលទ្ធភាព កំពុងទីទ័ល គ្មានអ្នកមើលថែ និងជាប់រវល់ច្រើនពេក។

នេះហើយមិនខុសពីពាក្យចាស់ពោលថា ឪពុកម្ដាយចិញ្ចឹមកូន១០រស់បាន .តែកូន១០មិនអាចចិញ្ចឹមឪពុកម្តាយ២នាក់វិញមិនបានឡើយ។ ពិតជាអាសូរមែនទែន ដែលលោកយាយនៅមានសុខភាពល្អរឹងមាំសោះគ្រាន់តែស្វិតជើងអង្គុយលើរតេះ គ្មានវង្វេងវង្វាន់ឡើយតែបែជាកូនចៅយកមកបំបោះបង់បែបនេះទៅវិញ៕
អត្ថបទ ៖ វិមាន

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


