ព័ត៌មានជាតិ
រឿងកម្មករសម្រុកចេញពីរោងចក្រនៅក្រុងបាវិត អភិបាលខេត្តបំភ្លឺមិនពាក់ព័ន្ធអ្នកឆ្លងកូវីដ ១៩ ទេ
ក្រោយវីដេអូនៃការសម្រុកចាកចេញរបស់បងប្អូនកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសតាយ សេង ខេត្តស្វាយរៀង លោកអភិបាលខេត្តម៉ែន វិបុល បានឆ្លើយបំភ្លឺពីថ្ងៃកើតហេតុម្សិលមិញនេះ ដើម្បីកុំឲ្យបងប្អូនយល់ច្រឡំ។
ឯកឧត្តមបានថ្លែងបញ្ជាក់នៅថ្ងៃកើតហេតុថា ដោយសារមានបុរសម្នាក់វិជ្ជមានកូវីដ ១៩ ហើយខាងគ្រូពេទ្យបានសាកសួរថាជាកម្មករធ្វើការនៅរោងចក្រ អេ អេន ជេ (ខេមបូឌា) ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ១ ស្ថិតនៅភូមិតាពៅ នៅក្រុងបាវិត ទើបគ្រូពេទ្យបានចុះទៅយកសំណាកអ្នកដែលពាក់ព័ន្ធ។ ក្នុងអគារផ្នែកតំឡើងកង់នោះ មានកម្មករធ្វើការ ១០៨ នាក់។ ក្រោយពេលគ្រូពេទ្យធ្វើតេស្តអ្នកពាក់ព័ន្ធទាំង ១០៨ នាក់ រកឃើញ ៥៤ នាក់មានវិជ្ជមាន មិនមែន ៦០ នាក់ ដូចការចុះផ្សាយនោះទេ។

លោកបន្តថា ចៃដន្យអីពេលដែលគ្រូពេទ្យដឹកអ្នកវិជ្ជមានទៅកន្លែងព្យាបាល ជាម៉ោងដែលកម្មករនៅផ្នែកអគារផ្សេងទៀតចប់ម៉ោងការងារ ត្រូវចេញទៅផ្ទះ ស្រាប់តែមានបំផុលបំផុសមានអ្នកឆ្លងកូវីដ ទើបមានការផ្អើលឆោឡោរត់ជាន់ជើងគ្នាតែម្តង។
លោកអភិបាលបានបញ្ជាក់ថា ករណីបងប្អូនកម្មករសម្រុកចាកចេញ មិនពាក់ព័ន្ធអ្នកត្រូវតេស្តកូវីដទេ គឺជាកម្មករផ្នែកផ្សេងទៀតស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
លោកបន្តថា សម្រាប់អ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ អាជ្ញាធរអាចគ្រប់គ្រងបាន ហើយក៏អំពាវនាវកុំឲ្យបងប្អូនកម្មករ មានការភ័យបារម្ភ៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន