ព័ត៌មានជាតិ
ទឹកកួចយកបុរសម្នាក់ ពេលទៅបង់ត្រី
បុរសម្នាក់ទៅបង់ត្រី នៅមុខទឹកដែលហូរខ្លាំង រអិលជើងធ្លាក់ចូលទឹកជ្រៅ បណ្តាលឲ្យទឹកកួចយកលង់ស្លាប់ នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងចំណុចប្រឡាយមុខបួន ភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ ស៊ី ឌី អធិការនករបាល ក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធុន ចិត្រា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី ឈឹម វុទ្ធី មន្ត្រីនគរបាលយុត្តិធម៌ក្រុង ក៏បានឲ្យដឹងដែរថា កាលពីនៅរស់ ជនរងគ្រោះនិងអ្នកបង់ត្រីឯទៀត តែងទៅបង់ត្រីនៅកន្លែងកើតហេតុជាប្រចាំ។ នៅថ្ងៃកើតហេតុនោះ ជនរងគ្រោះបានទៅបង់ត្រីម្នាក់ឯង ដោយមិត្តភ័ក្ដិមិនបានទៅជាមួយទេ ពេលកំពុងបង់ត្រីនៅកន្លែងមុខទឹក ដែលកំពុងហូរខ្លាំងចៃដន្យរអិលជើងធ្លាក់ចូល ក្នុងទឹកកួចយកទៅបាត់ មានអ្នកជួយរុករកដែរតែរកមិនឃើញ។



លុះដល់ព្រឹកនៅវេលាម៉ោងជិត៧ ដោយសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ មន្ត្រីអាជ្ញាធរក្រុង និងអ្នកភូមិជួយរុករកយ៉ាងសកម្ម ទើបរាវរកឃើញសព។ សព ត្រូវបានសមត្ថកិច្ចយកមកផ្ទះ ដើម្បីឲ្យក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ជិះផុតតែឡើងមិនរួច រថយន្តដឹកឥដ្ឋ ថយក្រោយបុកបង្កាន់ដៃស្ពាន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


