ព័ត៌មានជាតិ
កម្ពុជានិងអាស៊ានរួមគ្នារកដំណោះស្រាយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩នៅកន្លែងធ្វើការ
ភ្នំពេញ ៖ ប្រទេសកម្ពុជានិងបណ្តាប្រទេសអាស៊ាន៩ប្រទេសផ្សេងទៀតបានរួមគ្នារិះរកមធ្យោបាយនិងដំណោះស្រាយដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩នៅកន្លែងធ្វើការ។
កិច្ចពិភាក្សានេះបានធ្វើឡើងនៅក្នុងសន្និសីទអាស៊ានលើកទី៩ ស្ដីពីអធិការកិច្ចការងារក្រោមប្រធានបទ “ពង្រឹងសមត្ថភាពអធិការកិច្ចការងារក្រោយជំងឺរាតត្បាតកូវីដ-១៩” តាមរយៈប្រព័ន្ធអនឡាញ រៀបចំឡើងដោយក្រសួងការងារ នៃប្រទេសសឹង្ហបូរី និងលេខាធិការដ្ឋានអាស៊ាន រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២១។

សន្និសីទនេះមានការចូលរួមពីតំណាងសមាជិកអាស៊ានទាំង ១០ប្រទេស តំណាងសហព័ន្ធនិយោជកអាស៊ាន តំណាងក្រុមប្រឹក្សាសហជីពពាណិជ្ជកម្មអាស៊ាន តំណាងអង្គការអន្តរជាតិខាងការងារ (ILO) តំណាងអង្គការសុខភាពពិភពលោក (WHO) តំណាងសមាគមអធិការកិច្ចការងារអន្តរជាតិ (IALI) តំណាងក្រុមប្រឹក្សាសុវត្ថិភាព និងសុខភាពការងារប្រទេសសឹង្ហបូរី (WSH) និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA)។
បើតាមលោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ និងជាតំណាងអង្គភាពជំនាញរបស់ក្រសួងបានឲ្យដឹងថាសន្និសីទនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដែលនេះជាលើកទី៩ហើយ ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ លើប្រព័ន្ធអធិការកិច្ចការងារដែលរួមមានមុខងារ និងសកម្មភាពរបស់អធិការកិច្ចការងារ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត ជាពិសេសជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ។

លោក ឡេង តុងបានបន្តទៀតថា នៅក្នុងសន្និសីទនេះដែរក៏បានធ្វើការពិភាក្សា ចែករំលែកលើការពង្រឹងយុទ្ធសាស្ត្រ និងវិធានការណ៍ក្នុងការពង្រឹងប្រព័ន្ធអធិការកិច្ចការងារក្នុងយុគសម័យនៃការរីករាលដាលជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការដាក់ចេញនូវអនុសាសន៍ ដើម្បីឆ្លើយតប និងអនុវត្តឱ្យមានប្រសិទ្ធភាពលើការងារអធិការកិច្ចការងារនៅក្នុងតំបន់អាស៊ាន៕
ដោយ ៖សំអឿន

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


