ព័ត៌មានជាតិ
នារីវ័យ១៨ឆ្នាំម្នាក់ចង ក សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ
មានករណីអត្តឃាត(ចងក) សម្លាប់ខ្លួន មួយបានកើតឡើងកាលពីវេលាម៉ោង១៩និង១៥នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិអូរគគីកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នឿន ធា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

តាមការបញ្ជាក់របស់គ្រួសារសពបានឲ្យដឹងថា នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃខែឆ្នាំដដែលរៀងរាល់ថ្ងៃល្ងាច ជនរងគ្រោះតែងទៅមើលគោ តែល្ងាចថ្ងៃកើតហេតុមិនឃើញមកផ្ទះដូចសព្វដង ក៏នាំគ្នាដើររក លុះដល់ម៉ោង១៩និង១៥នាទី ប្រទះឃើញសាកសពចងកស្លាប់នៅនឹងដើមស្វាយក្រោយផ្ទះដោយយកខ្សែគោ ពណ៌ ស ប្រវែងមួយម៉ែត្រកន្លះ ចងទៅនឹងដើមស្វាយកម្ពស់បីម៉ែត្រ។តាមការឆ្លើយបំភ្លឺរបស់ក្រុមគ្រួសារ ជនរងគ្រោះមិនមានជម្លោះក្នុងគ្រួសារ ឬមានការស្តីបន្ទោសពីឪពុកម្តាយឡើយ។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ ជនរងគ្រោះពិតជាធ្វើអត្តឃាតចង ក សម្លាប់ខ្លួនពិតប្រាកដមែន ។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ចាន់ ធី

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


