ព័ត៌មានជាតិ
យុទ្ធនាការការពារសុវត្ថិភាពកំឡុងពេលមានជំងឺរាតត្បាត COVID-19 ជាមួយការប្រើប្រាស់ការទូទាត់តាមរយៈបច្ចេកវិទ្យា contactless
ភ្នំពេញថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២១ – នៅថ្ងៃនេះ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានចេញផ្សាយការរកឃើញចុងក្រោយរបស់ខ្លួនដែលបានបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួន ៤៤ ភាគរយ បានកាត់បន្ថយការកាន់សាច់ប្រាក់សុទ្ធជាប់ខ្លួន បើប្រៀបធៀបជាមួយមុនពេលមានការរាលដាលនៃជំងឺកូវីត នេះបើយោងតាមការសិក្សា របស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន។

យោងតាមទិន្នន័យរបស់ Visa ទំនោរនៃការទូទាត់តាមរយៈបច្ចេកវិទ្យា contactless កំពុងមានកំណើននៅក្នុងប្រទេសកម្ពុជា អតិថិជន2នាក់ ក្នុងចំណោម៣នាក់ (ស្មើនឹង ៧១ ភាគរយ) បានប្រើប្រាស់ប្រតិបត្តិការបច្ចេកវិទ្យា Contactless របស់ Visa។ ពីមួយឆ្នាំទៅមួយឆ្នាំ កំណើននៃគុណតម្លៃរបស់ប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិច មានការកើនឡើងបួនដង បើគិតចាប់ពីត្រីមាសចុងក្រោយនៃឆ្នាំ២០២០ រហូតដល់ត្រីមាស ទី១ នៃឆ្នាំ២០២១។

តាមការសិក្សាចុងក្រោយរបស់ក្រុមហ៊ុន Visa ស្តីអំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជន បានបង្ហាញសញ្ញាណនៃនិន្នាការថ្មីដែលបញ្ជាក់ថា ពេលនេះ គឺជាពេលវេលាដ៏សាកសមបំផុតសម្រាប់ការផ្លាស់ប្តូរនូវទម្លាប់ក្នុងការការទូទាត់ប្រាក់។ បើតាមការឆ្លើយតបរបស់អ្នកចូលរួមស្ទង់មតិ អត្ថប្រយោជន៍ចម្បងមួយចំនួនរបស់សង្គមដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ រួមមាន ការកាត់បន្ថយហានិភ័យនៃការរីករាលដាលការឆ្លងមេរោគ (រហូតដល់ទៅ ៣៤ ភាគរយ) ការជំរុញឱ្យមានការធ្វើបរិយាបន្នហិរញ្ញវត្ថុ (៣២ ភាគរយ) ការបង្កើនប្រសិទ្ធិភាពសង្គម និងការរំខានតិចជាងមុន (២៩ ភាគរយ សម្រាប់២កត្តាចុងក្រោយ) ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ក្នុងកំឡុងពេលដ៏លំបាកនេះ យើងគួរតែពិនិត្យមើលវិធីសាស្ត្រ ដើម្បីអភិវឌ្ឍការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធនៅទូទាំងប្រទេស។ ខណៈពេលដែលសាច់ប្រាក់សុទ្ធនៅតែបន្តជាជម្រើសដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជាភាគច្រើននោះ ឥឡូវនេះគឺជាពេលវេលាដ៏សមស្របមួយដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមសហគមន៍តាមរយៈការផ្សព្វផ្សាយពីភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពតាមរយៈការប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល»។
សន្ទុះនៃកំណើនការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធត្រូវបានជំរុញដោយការទូទាត់តាមរយៈបច្ចេកវិទ្យា QR កូដ និងការទូទាត់តាមរយៈការប្រើប្រាស់ កាត នៅក្នុងចំណោមអ្នកប្រើប្រាស់កម្ពុជា។ ការកើនឡើងទាំងនេះ គឺស្របពេលជាមួយនឹងការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅក្នុងជម្រើសនៃការទូទាត់ដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗទៀតផងដែរ។
ការកើនឡើងទាំងនេះស្របជាមួយនឹងការចាប់អារម្មណ៍កាន់តែខ្លាំងពីជម្រើសនៃការទូទាត់។ ការទូទាត់តាមរយៈបច្ចេកវិទ្យា QR កូដ ត្រូវបានគេមើលឃើញថា មានការកើនឡើងក្នុងចំណោមអតិថិជនដែលមានទំនោរមិនចង់យកសាច់ប្រាក់សុទ្ធតាមខ្លួនច្រើន ជាពិសេសការទូទាត់វិក្កយបត្រនៅពេលទិញគ្រឿងឧបភោគបរិភោគ និងការទទួលទាននៅតាមភោជនីយដ្ឋាន (ទាំងពីរនេះកើនឡើងប្រមាណ ២៥ ភាគរយ)។ ហើយសូចនាករនៅពីក្រោយការកើនឡើងនេះ គឺដោយសារតម្រូវការប្រជាជនមានការកើនឡើងក្នុងការការការពារសុវត្ថិភាពពីជំងឺរាតត្បាត COVID-19 ដែលកំពុងតែរីករាលដាល នៅក្នុងនោះដែរចំនួនប្រជាជនដែលប្រើសាច់ប្រាក់សុទ្ធ ក៏ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះ ៨ ភាគរយ បើប្រៀបធៀបនឹងការកើនឡើងក្នុងចំណោមអ្នកប្រើប្រាស់ដែលបានជ្រើសរើសប្រើបច្ចេកវិទ្យា QR កូដ ដើម្បីធ្វើការទូទាត់ មានរហូតដល់ទៅ ៤៤ ភាគរយ។

អ្នកស្រី ជុំ ម៉ូនីកា បន្ថែមទៀតថា « យើងដឹងថាអតិថិជនរំពឹងចង់បានការទូទាត់ប្រាក់ដែលមានសុវត្ថិភាព រហ័ស និងមានភាពងាយស្រួល នោះហើយជាមូលហេតុដែលការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless បានក្លាយជាជម្រើសសម្រាប់ការទូទាត់លើប្រតិបត្តិការដែលមានទំហំតូច និងការចំណាយប្រចាំថ្ងៃ។ នៅពេលដែលការទូទាត់តាមរយៈបច្ចេកវិទ្យា contactless ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមទីកន្លែងដែលប្រជាជនទៅទិញទំនិញជាប្រចាំ ដូចជាបណ្តារផ្សារទំនើប ហាងលក់ទំនិញ និងស្ថានីយ៍ប្រេងឥន្ធនៈ ការទូទាត់ដោយប្រើបច្ចេកវិទ្យា contactless នឹងក្លាយជាវិធីសាស្ត្រទូទាត់ប្រក្រតីភាពមួយយ៉ាងឆាប់រហ័ស សម្រាប់ប្រតិបត្តិការទូទាត់ដែលតម្រូវឱ្យមានការប្រាស្រ័យជួបគ្នារវាងបុគ្គល។ នេះគឺជាឱកាសមួយសម្រាប់ Visa ដើម្បីសហការជាមួយដៃគូរបស់យើងដើម្បីបង្កើនការទូទាត់ប្រាក់ដោយប្រើបច្ចេកវិទ្យា contactless នៅទូទាំងប្រទេស»៕

អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៊ីម៉ែល ៖ [email protected]
កញ្ញា គ្រី សុវណ្ណារី
ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ (855) 11 733 368
អ៊ីម៉ែល ៖ [email protected]


-
សន្តិសុខសង្គម៩ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២១ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន