ព័ត៌មានជាតិ
ឃាត់ខ្លួននារីវ័យក្មេងពីរនាក់កំពុងឈរចែកចាយថ្នាំញៀន
នគរបាលស្រុកអង្គស្នួលល្បាតក្នុងមូលដ្ឋានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។
ហេតុការណ៍កើតឡើងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី នៅចំណុច ផ្លូវបេតុង ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យទាំង២នាក់ ទី១. ឈ្មោះ ចន ចាន់ហេង ហៅ ឆេង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ទី២.ឈ្មោះ សារិន សុខហួយ ភេទស្រីអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូត ម្សៅក្រាមពណ៌ ស ថ្លា សង្ស័យជាសារធាតុញៀនចំនួន ១២កញ្ចប់តូច និងម៉ូតូ ចំនួន១គ្រឿង ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា មុនកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍បែកចាន បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន លុះទៅដល់ចំណុចកើតហេតុ បានឃើញជនសង្ស័យទាំង២នាក់កំពុងឈរតាមចិញ្ចើមផ្លូវ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ក៏បានឃាត់ត្រួតពិនិត្យឃើញមានថ្នាំញៀន ចំនួន១២កញ្ចប់តូចនៅជាប់ខ្លួនឈ្មោះ ចន ចាន់ហេង ហៅ ឆេង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ថ្នាំញៀនចំនួន១២កញ្ចប់នេះ ឈ្មោះ ប៉ាវ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ នៅម្តុំផ្សារត្រពាំងអំពិល ជាអ្នកឲ្យខ្លួនកាន់លក់ ដើម្បីចំណេញខ្លះ ។
ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


