ព័ត៌មានជាតិ
ផ្ទះរបស់បងប្អូនជនជាតិ៣ខ្នង ត្រូវរងការខូចខាតយ៉ាងដំណំ ខណៈខ្យល់ភ្លៀងកន្ត្រាក់មួយមេធំ
ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ត្រូវបានរងការខូចខាតយ៉ាងដំណំ ខណៈខ្យល់ភ្លៀងកន្ត្រាក់បានបក់បោកមកលើផ្ទះប្រជាពលរដ្ឋ ប៉ុន្តែមិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២និង២០នាទីរសៀល កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចបឹងគុកជែក ស្ថិតនៅក្នុងភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់។

យោងតាមរបាយការណ៍ពីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង បានប៉ើងចេញពីជើងតាង ធ្លាក់ដល់ដីបាក់សសរ និងរបើកដំបូលចេញ ក្នុងនោះផ្ទះជនរងគ្រោះចំនួន៣គ្រួសារ មានមនុស្សចំនួន១៥នាក់ ស្រី៨នាក់ រួមមាន÷

១- ឈ្មោះ សួ ខូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ និងមានប្រពន្ធឈ្មោះ ថង តែង អាយុ៣៤ឆ្នាំ ជនជាតិឡាវ មុខរបរកម្មករ មានកូនចំនួន៤នាក់ ស្រី៣នាក់។ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំបណ្តោយ៥ម៉ែត្រគុណ ៦ម៉ែត្រ។
២-ឈ្មោះ ជីន សុខា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ និងមានប្រពន្ធឈ្មោះ ខា ម៉ៅ អាយុ២២ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ មានកូនចំនួន២នាក់ ស្រី១នាក់ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំបណ្តោយ ៤ម៉ែត្រគុណ ៦ម៉ែត្រ។
៣- ឈ្មោះ ចាយ ឃុន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ និងមានប្រពន្ធឈ្មោះ នុន ហ៊ុន្លី អាយុ៣៩ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ មានកូនចំនួន៣នាក់ ស្រី១នាក់ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំបណ្តោយ ៦ម៉ែត្រគុណ ៧ម៉ែត្រ។



រដូវវស្សាចូលមកដល់ហើយ សូមពុកម៉ែបងប្អូនមានការប្រុងប្រយ័ត្នផង ជាពិសេសមានភ្លៀងធ្លាក់ ហាមជ្រក់ក្រោមដើមឈើ ឈរកណ្ដាលវាល និងកំពុងប្រើប្រាស់ផ្ទាំងសូឡា បណ្តាលឲ្យមានចរន្តអគ្គិសនីស្រូប ជាហេតុធ្វើឲ្យមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុៗ ចឹងទេសូមបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នា៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


