ព័ត៌មានជាតិ
កម្លាំងនគរបាលខេត្តព្រះសីហនុ ទទួលបានអំណោយពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
អំណោយរបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមមាន ស្បៀងអាហារ និងសម្ភារៈបរិក្ខារការពារជំងឺកូវីដ-១៩ ត្រូវបានផ្តល់ជូនដល់អធិការដ្ឋាននគរបាល ក្រុង-ស្រុក ទាំង៥ ការិយាល័យជំនាញ កងអន្តរាគមន៍ពិសេស ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

កាលពីថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ជិន វិទ្យា ស្នងការរងទទួលផែនកាងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រគល់អំណោយរបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាស្បៀងអាហារ និងសម្ភារៈបរិក្ខារការពារជំងឺកូវីដ-១៩ មានដូចជា មី ៩១ កេសធំ អង្ករ ១០៥បាវ ទឹកត្រី ៦០យួរ ទឹកស៊ីអ៊ីវ ៦០យួរ ទឹកសុទ្ធ ៣៧៦កេស ម៉ាស់ខ្មៅ ២២៨០០ម៉ាស់ ម៉ាស់ខៀវ ១០៣.០៦០ម៉ាស់ ទឹកអាកុល៤៧ប៊ីដុងធំ ស្រោមដៃ ៧៧០០គូរ របាំងមុខ ៧៦៨របាំង ជូនដល់អធិការដ្ឋាននគរបាល ក្រុង-ស្រុក ទាំង៥ ការិយាល័យជំនាញ កងអន្តរាគមន៍ពិសេស និងកងកម្លាំងស្នងការដ្ឋានកំពុងការពារគោលដៅបិទខ្ទប់ និង Hot Spot ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់នឹងព្រឹត្តិការណ៍ ២០ កុម្ភៈ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រីស្នងការរង បានណែនាំទៅដល់កងកម្លាំងទាំងអស់ឲ្យយកចិត្តទុកដាក់លើការថែរក្សាសុខភាពឲ្យបានល្អ និងរួមគ្នាអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ និង៣កុំ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ៕
អត្ថបទ ៖ រ៉ាវុទ្ធ



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


