ព័ត៌មានជាតិ
ចុះរឹបអូសកន្លែងស្ដុក និងចែកចាយអាល់កុលក្លែងក្លាយ នៅខណ្ឌពោធិ៍សែនជ័យ
ចុះបង្ក្រាបទីតាំងស្ដុកនិងចែកចាយអាល់កុលក្លែងក្លាយមួយកន្លែង កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការដោយអាជ្ញាធរមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំងស្តុក និងចែកចាយអាល់កុលក្លែងក្លាយ ឬមេតាណុល មួយកន្លែងនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដែលមានអាសយដ្ឋានស្ថិតនៅសង្កាត់ចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។



ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានដកយកគំរូផលិតផលធ្វើការវិភាគភ្លាម ៗ ដោយរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានលទ្ធផល គឺផលិតផលចំនួន ១២១កាន និង ៨០០ដប ស្មើនឹង ៤ ០៣០លីត្រ គឺជាសារធាតុមេតាណុលនិង ផលិតផលចំនួន ១០៤កាន ស្មើនឹង ៣ ១២០លីត្រ មានល្បាយសារធាតុមេតាណុល៕
សូមចុចអាន៖ ពន្ធនាគារខេត្តតាកែវ កំពុងបង្ហូរទឹកកខ្វក់ចូលប្រឡាយ ខណៈអាជ្ញាធរកំពុងញាប់ដៃដោះស្រាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ



