ព័ត៌មានជាតិ
សម្ដេចតេជោ៖ ការធ្វើតេស្តរហ័ស ក្លាយជាយុទ្ធសាស្ត្រនៃការរុករក និងគ្រប់គ្រងកូវីដ១៩
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ០១ ដើមខែមករានេះ បានថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោបានលើកយុទ្ធសាស្ត្រចំនួន ៦ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ និងការផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេស។

នៅក្នុងយុទ្ធសាស្ត្រទី ៤ នៃវិធានការទី ៣ សម្តេចតេជោ បានសម្រេចបើកឱ្យមានការធ្វើតេស្តរហ័ស ដោយខ្លួនឯង ខណៈដែលក្រុមហ៊ុន ឯកជនទាំងអស់អាចគ្រប់គ្រង់បុគ្គលិក កម្មករដោយខ្លួនឯង តាមរយៈការទិញឧបករណ៍តេស្តរហ័សយកទៅប្រើក្នុងក្រុមហ៊ុន ដើម្បីធ្វើតេស្តគ្រប់គ្រងបុគ្គលិកកម្មករ ដោយមិនចាំបាច់មានគ្រូពេទ្យ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា អង្គភាពកងទ័ព អាវុធហត្ថ នគរបាល ក៏ត្រូវតែមានការធ្វើតេស្តរហ័ស ដើម្បីរកឃើញភ្លាមៗផងដែរ ខណៈដែលឧបករណ៍តេស្ត រាជរដ្ឋាភិបាលបានបញ្ជាទិញប្រមាណ ១ លានទៀត ពីប្រទេសកូរ៉េខាងត្បូង ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខ។
សម្តេចតេជោ បានលើកយុទ្ធសាស្ត្រជាច្រើនទៀត ដូចជាការទប់ស្កាត់នូវជំងឺកូវីដបំប្លែងថ្មី ពីប្រទេសឥណ្ឌា ដោយការពង្រឹងការគ្រប់គ្រងច្រកចេញចូល ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ឱ្យបានហ្មត់ចត់។
ក្រៅពីនេះ ការធ្វើតេស្តរហ័សនៅតាមព្រំដែន ជាពិសេសព្រំដែនកម្ពុជា-ថៃដែលមានហានិភ័យជាងបណ្តាប្រទេសផ្សេងៗ ដោយសារតែមានពលករខ្មែរត្រឡប់ចូលប្រទេសវិញ ព្រមទាំងវិធានការធ្វើចត្តាឡីស័កនៅព្រំដែន និងការព្យាបាលបានត្រឹមត្រូវជាដើម៕ ដោយៈ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


