ព័ត៌មានជាតិ
លោកអនុសេនីយ៍ឯកម្នាក់ ចូលបន្ទោបង់ក្នុងព្រៃ ជាន់មីន ផ្ទុះដាច់ត្រឹមប្រអប់ជើងខាងឆ្វេង
លោកអនុសេនីយ៍ឯក នួន ធឿន ចូលទៅបន្ទោបង់ក្នុងព្រៃ ជាន់មីន ផ្ទុះដាច់ត្រឹមប្រអប់ជើងខាងឆ្វេង រងរបួសជាទម្ងន់ នៅចំណុចខាងជើងជណ្ដើរបូរាណ ខាងកើតប្រាសាទព្រះវិហារ។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមប្រភពបានឲ្យដឹងថា លោកអនុសេនីយ៍ឯក នួន ធឿន អាយុ៤៦ឆ្នាំ អត្តលេខ៣៦០៧៧ ឋានៈមន្ត្រីប្រចាំការនៅចំណុចដំណាក់១ ជណ្ដើរបូរាណខាងកើតប្រាសាទព្រះវិហារ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩ ៥ មានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចូលទៅបន្ទោបង់ក្នុងព្រៃជាន់មីន បណ្ដាលឲ្យផ្ទុះដាច់ត្រឹមប្រអប់ជើងខាងឆ្វេង រងរបួសជាទម្ងន់ ចំណុចខាងជើងជណ្ដើរបូរាណ ខាងកើតប្រាសាទព្រះវិហារ ចម្ងាយប្រហែល២០០ម៉ែត្រ។

បន្ថែមពីនោះ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ១៦មករា ខេត្ត៕
អត្ថបទ ៖ នាងតូច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


