Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ដុតបំផ្លាញ​អាល់កុលក្លែងក្លាយ ឬមេតា​ណុល​ជិត ៥តោន

បានផុស

នៅ

មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជ​កម្ម​បានធ្វើការដុតបំផ្លាញចោលអាល់កុលក្លែងក្លាយ ឬមេតាណុលជិត ៥តោន ដើម្បីការពារសុខភាពដល់អ្នកប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីដុតបំផ្លាញចោលនេះបានធ្វើឡើងកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញដោយមានការចូលរួមពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ចកិច្ន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។

គួរបញ្ជាក់ថាសារធាតុមេតាណុលទាំងនេះ ត្រូវបានមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រួតពិនិត្យឃើញ និងរឹបអូសពីតាមបណ្តាឃ្លាំងស្តុក និងបណ្តាឱសថស្ថាននានាក្នុងរាជធានីភ្នំពេញ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម