ព័ត៌មានជាតិ
យកសំណាកតៃកុងរថយន្ដបើកចេញចូលប្រទេសថៃរយៈពេលពីរថ្ងៃ រកឃើញវិជ្ជមានកូវីដ១២នាក់
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបងដែលទទួលបាននៅព្រលប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដា នេះបានឲ្យដឹងថា ក្នុងរយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូន(OD)បានធ្វើសំណាកតេស្តរហ័ស (Rapid Test) ទៅលើអ្នកបើកបររថយន្តចេញចូលប្រទេសថៃស្ថិតនៅតាមបន្ទាត់ព្រំដែនខ្មែរ ថៃ នៃច្រកទ្វារសំខាន់ៗមួយចំនួនដែលស្ថិតក្នុងភូមិសាស្ត្រក្នុងស្រុកទាំង៣របស់ខេត្តបាត់ដំបង។

ក្នុងនោះរួមមានស្រុកសំពៅលូន,ស្រុកកំរៀង និងស្រុកភ្នំព្រឹក និងមាត់ច្រកទ្វារព្រំដែនថៃ ដែលជាប់ភូមិសាស្ត្រស្រុកខាងលើក្នុងនោះច្រកអន្តរជាតិគីឡូ១៣(ភ្នំដី)ស្ថិតក្នុងស្រុសំពៅលូន,ច្រកអន្តរជាតិដូងក្នុងភូមិសាស្ត្រស្រុកកំរៀង,ច្រកទ្វារតំបន់ស៊ួនស៊ុំ(អូរអន្លក់)ក្នុងស្រុកកំរៀង និងច្រកទ្វារតំបន់អូររំដួល ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក។
ប្រភពដដែលបន្តថា ក្នុងរយៈពេលធ្វើតេស្តរហ័សសំណាកទៅលើអ្នកបើកបររថយន្ត និងអ្នកជំនួយការក្នុងរថយន្តទាំងជនជាតិខ្មែរនិងជនជាតិថៃ ក្រុមគ្រូពេទ្យប្រចាំការមាត់ច្រកទ្វារទាំង៤គោលដៅខាងលើបានបង្ហាញថា អ្នកបើកបរ និងជំនួយការរថយន្តខ្មែរមានសរុបចំនួន៦៩០នាក់ ស្មើនឹងចំនួនរថយន្តសរុប២៥៥គ្រឿងបានធ្វើតេស្តរហ័សរកឃើញវីដជ្ជមានកូវីដ១៩ សរុបចំនួន១២នាក់។ដោយឡែកអ្នកបើកបរ និងជំនួយការរថយន្តថៃសរុបចំនួន១៧១នាក់ស្មើនិងចំនួនរថយន្តសរុប១៤៧គ្រឿង និងបានធ្វើតេស្តរហ័សជាលទ្ធផលអវិជ្ជមាន។

តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១បានឲ្យដឹងផងដែរថា ចាប់តាំងពីមានការផ្ទុះរាតត្បាតជាសកលដោយជំងឺកូវីដ១៩ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១,០៥៦នាក់ បានព្យាបាលឲ្យជាសះស្បើយសរុបចំនួន៥៩០នាក់។ ករណីស្លាប់សរុបចំនួន០៧នាក់ ក្នុងនោះជនបរទេស០១នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកស្រុកខេត្តមានចំនួនសរុប៤៥៩នាក់។

នៅថ្ងៃដដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានរកឃើញករណីវិជ្ជមានថ្មីបន្ថែមចំនួន៦៦នាក់(សហគមន៍ចំនួន៥៥នាក់ ពលករមកពីថៃចំនួន១១នាក់ និងព្យាបាលជាសះស្បើយចំនួន១០នាក់។ដោយឡែកពាក់ព័ន្ធតំបន់បិទខ្ទប់កន្លងមកអាជ្ញាធរនៃរដ្ឋបាលក្រុងបាត់ដំបងបានប្រកាសបើកឲ្យដំណើរការលក់ដូរជាប្រក្រតីធម្មតាឡើងវិញនូវផ្សារធំថ្មីបាត់ដំបង(ផ្សារណាត់)។ ហើយនៅរសៀលថ្ងៃដដែលអាជ្ញាធរក៏បានប្រកាសបិទខ្ទប់ផ្សារបឹងឈូក និងធនាគារឯកជន អ៊ីអន នៅក្នុងក្រុងបាត់ដំបងជាបណ្តោះអាសន្នខណៈគ្រូពេទ្យជំនាញបានរកឃើញករណីឆ្លងកូវីដ១៩នៅទីតាំងទាំង២ខាងលើនោះ៕
អត្ថបទ ៖ សៅ សារិទ្ធ





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


