ព័ត៌មានជាតិ
បាក់ដើមឈើ១ដើម កាត់ទទឹងផ្លូវ នៅមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈមេឃភ្លៀង លាយឡំខ្យល់កន្ត្រាក់ខ្លាំង
ដើមឈើមួយដើមបានរលើងគល់ បាក់រៀបដល់ដី ខណៈមេឃបានបង្អោរភ្លៀង លាយឡំដោយខ្យល់កន្ត្រាក់ខ្លាំង។ ប៉ុន្តែក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។

ហេតុការណ៍នេះបាន កើតឡើងកាលពីវេលាថ្ងៃត្រង់ទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រមាណជិត១២និង០០នាទី នៅមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ បើតាមមន្ត្រីរដ្ឋបាល សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានរាយការណ៍ថា វេលាថ្ងៃត្រង់ទី០៥ កក្កដា វេលាម៉ោងប្រមាណជិត១២និង០០នាទីនេះ ភ្លៀងបានបង្អោរឡើងយ៉ាងខ្លាំង នៅក្នុងនោះក៏មានខ្យល់បក់បោកផងដែរ បណ្ដាលឱ្យមេឃឈើនិងដើមឈើមួយដើមរលំគល់ បាក់មកលើបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។



ក្រោយពេលកើតហេតុ អាជ្ញាធរសង្កាត់បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រើគ្រឿងចក្រ កាត់ដើមឈើដែលរលំមកលើកមហាវិថីសហព័ន្ធរុស្ស៊ីនេះចេញអស់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើឆ្លងកាត់ជាធម្មតាឡើងវិញ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


