ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋក្នុងក្រុងសិរីសោភ័ណ
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារសុខាភិបាលបានចុះពិនិត្យទីតាំងសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនព្រះសង្ឃ មន្ត្រីរាជការ កម្មករ ប្រជាពលរដ្ឋទូទាំងក្រុងសិរីសោភ័ណ ៦ម៉ឺននាក់ នៅក្នុងសង្កាត់ទាំង៧ ក្នុងពេលឆាប់ៗខាងមុខនេះ នៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា ទីតាំងដែលបានជ្រើសរើសសម្រាប់ចាក់វាក់សាំងទាំង៧សង្កាត់រួមមាន សង្កាត់ព្រះពន្លា មានទីតាំង៣ -១ចំណតរថយន្តថ្មី -២វត្តសមាធិផល -៣វត្តស្វាយចាស់ សង្កាត់ កំពង់ស្វាយ មានទីតាំង មានទីតាំង៣កន្លែ -១សាសាលាបឋមសិក្សាសូភី -២សាលាបបឋមសិក្សាប៉ោយសូភី -៣សាលាបឋមសិក្សាពង្រ សង្កាត់អូរអំបិល មានទីតាំង២កន្លែង -១សាលាបឋមសិក្សា អូរអំបិល -២សាលាបឋមសិក្សាគោរដ្ឋាន សង្កាត់ទឹកថ្លា មានទីតាំងចាត់២កន្លែង -១សាលាបឋមសិក្សា ទឹកថ្លា -២សាលាបឋមសិក្សា គាបសង សង្កាត់ម្កាក់ មាន២កន្លែង -១សាលារៀនបឋមសិក្សាឈូក -២សាលាបឋមសិក្សា មម្កាក់ សង្កាត់ភ្នៀត មាន២ទីតាំង និងសង្កាត់កោះពង់សត្វ ២ទីតាំង។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងដែលចាក់ជូនបងប្អូននាពេលនេះ គឺជាការគិតគូរពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពល រដ្ឋឲ្យបានគ្រប់ៗគ្នា ដើម្បីការពារពីការចម្លងជំងឺកូវីដ-១៩ ចូលក្នុងខ្លួនយើង និងសហគមន៍៕
អត្ថបទ ៖ វ៉ាន់ ណាង







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន