ព័ត៌មានជាតិ
ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់សម្ភារៈ និងស្បៀងអាហារជូនមណ្ឌលកុមារកំព្រាចំនួន៨ ក្នុងខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឲ្យលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌បាននាំយកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ទៅប្រគល់ជូនសហគមន៍ និងមណ្ឌលកុមារកំព្រាទាំង០៨ ដើម្បីជួយសម្រាលជីវភាពរស់នៅនាពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសក្មួយៗជាកុមារកំព្រាដែលកំពុងជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ ជាពិសេសលោកណែនាំឱ្យក្មួយៗបង្កើនការយកចិត្តទុកដាក់ថែរក្សាអនាម័យ សុខភាពប្រចាំថ្ងៃដើម្បីការពារជំងឺឆ្លងកូវីដ-១៩ ហើយ សូមរក្សាគម្លាតសង្គម និងពាក់ម៉ាស់នៅកន្លែងមានមនុស្សអូរអរច្រើន។ លោកបានបន្តផ្តាំផ្ញើឱ្យក្មួយខិតខំរៀនសូត្រដើម្បីទទួលបានចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសជាតិយើង ។

សហគមន៍ និងមណ្ឌលកុមារកំព្រាចំនួន០៨ទាំងនោះរួមមាន:
១-ទីជម្រកកុមារកំព្រា កម្ពុជា-កូរ៉េ ក្នុងភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុក គងពិសី
២-សហគមន៍ផ្ទះជាក្រមភូមិរបស់យើង ក្នុងភូមិសុបិន ឃុំត្រពាំងគង ស្រុក សំរោងទង
៣-ផ្ទះកុមារជ័យ ក្នុងភូមិត្រពាំងតាឡាត់ ស្រុក សំរោងទង
៤-មណ្ឌលភូមិខៃស៍ទ១ ក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច
៥-បណ្តុះបណ្តាលនិងថែរក្សាកុមារកំព្រា ក្នុងភូមិដីអំបិល ត្រែងត្រយឹង ភ្នំស្រួច
៦-មណ្ឌលកុមារកំព្រានួនអ្នកព្រៃជុំ ក្នុងភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ឧដុង្គ
៧-មណ្ឌលសេចក្តីសង្ឃឹមថ្មីនៃកុមារកំព្រា ក្នុងភូមិញ សង្កាត់កណ្តោលដុំ ច្បារមន
៨-កុមារកំព្រារដ្ឋ ក្នុងភូមិចម្ការដូង សង្កាត់ច្បារមន ក្រុងច្បារមន ។

ដោយឡែកអំណោយរបស់ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ផ្តល់ជូនទាំង៨មណ្ឌលរួមមាន:
០១-អង្ករ ៤០ បេ ស្មើនឹង ២០០០គីឡូក្រាម
០២-ត្រីខ ចំនួន ១៤ កេស
០៣-មីចំនួន ៥០ កេសធំ
០៤-ទឹកដោះគោខាប់ ១២ កេស
០៥-ប៊ីចេងចំនួន ៣៦ គីឡូ
០៦-ទឹកត្រី ៥០យួរ
០៧-ទឹកស៊ីអីវ ៥០យួរ
០៨-ត្រីងៀតចំនួន ២៦គីឡូ
០៩-សាច់ក្រក់ ២៦គីឡូ
១០-សាច់ជ្រូកផាត់ ២៦គីឡូ
១១-ម៉ាស ១៤០ប្រអប់
១២-វីតាមីនសេ ៦៧៧ ប្រអប់
១៣-ថ្នាំពេទ្យ ៦៧៧ ប្រអប់
១៤-សាប៊ូ ៦៧៧ ដុំ
១៥-ច្រាស និងថ្នាំដុសធ្មេញ ៦៧៧ ឈុត
ស្បៀងអាហារ គ្រឿងឧបភោគបរិភោគជាច្រើនមុខនេះអាចជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ក្មួយៗ ហើយអំណោយផ្តល់ជូនអាស្រ័យទៅតាមចំនួនកុមារកំព្រា និងបុគ្គលិកតាមសហគមន៍ និងមណ្ឌលកុមារកំព្រានីមួយៗ ។

កុមារចំនួន ៤៦៨នាក់ ក្នុងម្នាក់ៗក៏ទទួលបានកាបូបសិក្សាដ៏ស្រស់ស្អាត ០១ ផងដែរ ហើយក្នុងនោះមានដូចជា៖សម្លៀកបំពាក់ ០១សម្រាប់,អាកុល ០១ ដប, សៀវភៅ ០២ក្បាល, ប៊ិច ០២ដើម, ថ្នាំដុសធ្មេញ ០១ប្រអប់, សាប៊ូ ០១ដុំ , ម៉ាស់ ២០បន្ទះ ក្តារខៀន ០១ និងជ័រលុប ០១ដុំផងដែរ ។ រីឯបុគ្គលិកសរុបចំនួន ១៧៣នាក់ ម្នាក់ៗទទួលបានឃីតមួយកញ្ចប់ក្នុងនោះរួមមាន
១-ថ្នាំពេទ្យ ០១ប្រអប់
២-សាប៊ូដុំ ០១ ដុំ
៣-ទឹកអាកុលលាងដៃ ០១ ដបតូច
៤-សារ៉ុង ០១
៥-ក្រម៉ា ០១
៥-ម៉ាស់ ៣០បន្ទះ
៦-វិតាមីនសេ ០១ប្រអប់
៧-ថ្នាំ និងច្រាស់ដុះធ្មេញ ០១ ឈុត
៨-ប្រេងខ្យល់ ០១ប្រអប់
៩-ប្រេងកូឡា ០១ប្រអប់
សូមបញ្ជាក់ថា: មណ្ឌលកុមារកំព្រាទាំងនេះគឺជាកន្លែងជួយសង្គ្រោះកុមារងាយរងគ្រោះ និងកុមារកំព្រា ដើម្បីឱ្យមានលទ្ធភាពក្នុងការសិក្សា និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់ពួកគេ៕






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ