ព័ត៌មានជាតិ
ធនាគារ វឌ្ឍនៈ បើកដំណើរការសាខាខេត្តព្រះវិហារ
ធនាគារ វឌ្ឍនៈ បានបើកដំណើរការសាខាខេត្តព្រះវិហារ ដែលជាសាខាទី២៦ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។ ធនាគារ វឌ្ឍនៈ សាខាខេត្តព្រះវិហារ មានអគារខ្ពស់ប្រណិត ដែលមានកម្ពស់៩ជាន់ ស្ថិតនៅ អគារលេខ១៦៨ ផ្លូវកោះកែរ ភូមិឡឥដ្ឋ សង្កាត់បំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

default

អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វឌ្ឍនៈ អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោកប៉ុក ងួន អភិបាលនៃគណៈអភិបាលក្រុងព្រះវិហារ ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ភ្ញៀវកិត្តិយស អ្នកជំនួញ និងគណៈគ្រប់គ្រងធនាគារ វឌ្ឍនៈ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកដំណើរការ ធនាគារវឌ្ឍនៈ សាខាខេត្តព្រះវិហារ។ សាខាខេត្តព្រះវិហារ នឹងផ្តល់នូវសេវាធនាគារពាណិជ្ជគ្រប់ប្រភេទជូនអតិថិជន ដើម្បីគាំទ្រអាជីវកម្មក្នុងខេត្តក្នុងវិស័យនានា ដូចជាកសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម។ សាខាខេត្តព្រះវិហារ នឹងផ្សព្វផ្សាយសេវាធនាគារឌីជីថលរបស់ខ្លួន រួមមាន សេវាធនាគារចល័ត សេវាធនាគារតាមអ៊ីនធឺណិត និងប័ណ្ណផងដែរ។




ផលិតផល និងសេវាកម្ម ធនាគារ វឌ្ឍនៈ ត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។ ជាក់ស្តែង ក្នុងឆ្នាំ២០២១នេះ ធនាគារ វឌ្ឍនៈទទួលបានពានរង្វាន់អន្តរជាតិជាច្រើន រួមមាន៖
1.ពានរង្វាន់សេវាធនាគារចល័តដែលងាយស្រួលប្រើប្រាសជាងគេ ប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី Global Economics ពីចក្រភពអង់គ្លេស
2.ពានរង្វាន់ធនាគារ ដែលផ្តល់សេវាកម្មអតិថិជនល្អបំផុតប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី Finance Derivative ពីប្រទេសហូឡង់
3.ពានរង្វាន់អភិបាលកិច្ចល្អបំផុត ប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី Finance Derivative ពីប្រទេសហូឡង់
4.ពានរង្វាន់ធនាគារ ដែលផ្តល់សេវាកម្មអតិថិជនល្អបំផុតប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី International Business Magazine ពីសភាពអារ៉ាប់រួម
5.ពានរង្វាន់សេវាធនាគារចល័តដែលមានភាពច្នៃប្រឌិតជាងគេ ប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី International Business Magazine ពីសភាពអារ៉ាប់រួម
6.ពានរង្វាន់អភិបាលកិច្ចល្អបំផុត ពីទស្សនាវត្តី World Economic Magazine ពីសហរដ្ឋអាមេរិក
7.ពានរង្វាន់សេវាធនាគារចល័តដែលល្អជាងគេ ពីទស្សនាវត្តី World Economic Magazine ពីសហរដ្ឋអាមេរិក
8.ពានរង្វាន់ សេវាកម្មមាសល្អជាងគេ ពីទស្សនាវត្តី World Business Outlook ពីប្រទេសឹង្ហបុរី
9.និងពានរង្វាន់សេវាធនាគារចល័តដែលល្អជាងគេពីទស្សនាវត្តី World Business Outlook ពីប្រទេសសឹង្ហបុរី
លោក អ៊ុត សារ៉ាត់ ប្រធានធនាគារ វឌ្ឍនៈ សាខាខេត្តព្រះវិហារ ដែលមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យធនាគារ នឹងដឹងនាំបុគ្គលិកធនាគារក្នុងសាខាទាំងអស់ ដើម្បីបម្រើសេវាកម្មល្អបំផុតជូនអតិថិជន។


ព័ត៌មានសង្ខេបអំពីធនាគារ វឌ្ឍនៈ
ធនាគារ វឌ្ឍនៈ បង្កើតឡើងនៅក្នុងឆ្នាំ២០០២ ដែលវិនិយោគដោយអ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង។ បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានបុគ្គលិកប្រហែល៧០០នាក់ និង២៦សាខា ដែលក្នុងនោះ១២សាខា ស្ថិតនៅរាជធានីភ្នំពេញ និង១៤សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត។ ទីស្នាក់ការកណ្តាលធនាគារ វឌ្ឍនៈ ស្ថិតនៅអគារឌ្ឍនៈ រាជធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ គ្រោងនឹងដាក់ឱ្យដំណើរការសាខាជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេសត្រឹមឆ្នាំ២០២២ ខាងមុខនេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


