ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី១៩កក្កដានេះមន្ទីរពេទ្យកុមារអង្គរ ទទួលថវិកាសប្បុរសធម៌ពីសប្បុរសជន ចំនួន៥៥ ៣៩៨ ដុល្លារព្រមទាំងម៉ាស់និងឧបករណ៍ធ្វើតេស្តរហ័ស
សៀមរាប ៖ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដា ២០២១ នេះ មន្ទីរពេទ្យកុមារអង្គរ ទទួលថវិកាសប្បុរសធម៌ពីសប្បុរសជនជាច្រើនបានចំនួន ៥៥ ៣៩៨ ដុល្លារអាមេរិក ម៉ាស់ចំនួន ៣ ០០០ ប្រអប់ ពីឯកឧត្តមហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តេស្តរហ័សរកជំងឺកូវីដ ១៩ ចំនួន ៣ ០០០ តេស្តពីឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមូលនិធិកម្ពុជាប្រឆាំងជំងឺកូវីដ១៩ ក៏បានបរិច្ចាគតេស្តរហ័សរកជំងឺកូវីដ១៩ ចំនួន ១ ០០០ តេស្ត ព្រមទាំងជែលសំអាតដៃចំនួន ១ ០០០ ដប រួមទាំងសម្ភារៈបរិក្ខាពេទ្យមួយចំនួនទៀត ពីសប្បុរសជនជាច្រើនផងដែរ។
បុគ្គលិក និងថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារអង្គរ ទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត នូវទឹកចិត្តដ៏ធំធេងមិនអាចកាត់ថ្លៃបានពីបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសទាំងអស់ រួមទាំងស្ថាប័ន អង្គភាព ក្រុមហ៊ុនអាជីវកម្មដែលបានឧបត្ថម្ភថវិកាមកកាន់ មន្ទីរពេទ្យកុមារអង្គរ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការ ការពារ ព្យាបាល និងថែទាំសុខភាព សុវត្ថិភាព របស់អ្នកជំងឺ និងអាណាព្យាបាល ព្រមទាំងបុគ្គលិក នៅក្នុងមន្ទីរពេទ្យកុមារអង្គរ និងសហគមន៍។

មន្ទីរពឹទ្យកុមារអង្គរនឹងបន្តធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពមន្ទីរពេទ្យកុមារអង្គរ មិនត្រឹមតែអំពីការពារ និងថែទាំព្យាបាលអ្នកជំងឺកូវីដ១៩ ប៉ុណ្ណោះទេ តែក៏មានអ្នកជំងឺជាច្រើនដទៃទៀតនៅក្នុងមន្ទីរពេទ្យជាប្រចាំជូនដល់បងប្អូនសាធារណៈជនទាំងអស់៕
ដោយ ៖ កុសល

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


