Connect with us

ព័ត៌មានជាតិ

ដីព្រៃ​លិច​ទឹក​របស់​សហគមន៍​នេសាទ​ភូមិ​កំពង់​អួរ​ជាង​១១​ហិកតា ​ត្រូវ​គេ​លួច​ឈូសឆាយ​យក​ជា​កម្ម សិទ្ធិ​មន្ត្រី​ជំនាញ​ខាង​ថា​នឹង​ស្រាវ ជ្រាវ​រក​ជនល្មើស​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់

បានផុស

នៅ

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​កំពង់​អួរ ឃុំ​ឃុន​រ៉ង ស្រុក​បរិបូណ៌​បាន​ឲ្យ​ដឹង​ថា ដីព្រៃ​លិច​ទឹក​តំបន់​៣ ដែល​គ្រប់គ្រង​ដោយ​សហគមន៍​នេសាទ​ភូមិ​កំពង់​អួរ​ជាង ៣០​ហិកតា ក្នុងពេល​ថ្មីៗ​នេះ ត្រូវបាន​ជនល្មើស​លួច​ឈូសឆាយ​នៅ​ពេលយប់​ដើម្បី​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះ លោក តាត សីហៈ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផ្សារឆ្នាំង​ជា​អ្នក​គ្រប់គ្រង​ដែន​សមត្ថកិច្ច​ខាងលើនេះ​បាន​និយាយ​តាម​ទូរសព្ទ​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ២០ ខែកក្កដា នេះ​ថា ពេល​ទទួល​បាន​ការណែនាំ​ពី​លោកនាយ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​កំពង់ឆ្នាំង​ទាក់ទង​នឹង​បទល្មើស​ខាងលើនេះ លោក​ក៏បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះទៅ​ពិ និត្យ​ស្រាវជ្រាវ ជា​លទ្ធផល​ពិនិត្យឃើញ​មានការ​ឈូសឆាយ​ដីព្រៃ​ថ្មី​នៅ​ចំណុច​ខាងលើនេះ តែ​ជាង ១១ ហិកតា ប៉ុណ្ណោះ ចំណែក​ប្រ មាណ ២០ ហិកតា​ទៀត​គឺជា​ដី​ចាស់ ។​ករ ណី​នេះ​ជំនាញ​កំពុង​ស្រាវជ្រាវ ស្វែង រកមុខ​សញ្ញា​ជនល្មើស​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។

ដោយឡែក​ក្នុងករណីនេះ​ប្រជាពល​រដ្ឋ​ក៏បាន​រិះគន់​ផងដែរ​ថា​កន្លង មក​គេ​ពុំដែល​ឃើញ​សមត្ថកិច្ច​ជំនា​ញ​ចាត់ការ​ជនល្មើស​ដែល​លួច​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​នោះ​បានឡើយ ។ ហើយ​ករណី​លួច​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​ចេះតែ​កើន​ឡើងជា​លំដាប់ ។ ដូចនេះ​បើ​មន្ត្រី​ជំនាញ​ចាត់ការ​ជនល្មើស​បាន​គ្រប់​បទ​ល្មើ ស​នៅ​គ្រប់​ទីកន្លែង​នោះ ពិតជា​ពុំ​មាន​បទល្មើស​ដូចខាងលើ​នេះ​កើត ឡើង​ទៀតឡើយ​៕

ដោយ ៖ ឈៀង ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម