ព័ត៌មានជាតិ
foodpanda ឈានជើងចូលខេត្តស្វាយរៀង ដើម្បីលើកស្ទួយអាជីវកម្ម និងផ្តល់ភាពងាយស្រួលដល់អតិថិជន អំឡុងកូវីដ១៩
ក្រុមហ៊ុន foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីរបស់យើងទាំងមូលផងដែរ ដោយមានជម្រើសអាហារដ៏សម្បូរបែប ការផ្តល់ជូនពិសេសៗឥតឈប់ឈរ សុវត្ថិភាពនិងរក្សាអនាម័យ ម្ហូបអាហារបានល្អ រួមជាមួយសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តផងដែរ។
ជាក់ស្តែងក្រុមហ៊ុនដ៏ពេញនិយមមួយនេះ បានប្រកាសឲ្យប្រើប្រាស់នៅខេត្តស្វាយរៀង ចាប់ពីថ្ងៃពុធទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ។ ការបន្តពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈការបោះជំហានចូលដល់ខេត្តស្វាយរៀង អំឡុងពេលនៃវិបត្តិកូវីដ១៩នេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ពស់របស់ក្រុមហ៊ុន foodpanda ក្នុងការចូលរួមលើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមផងដែរ ដើម្បីធានាថា ម្ចាស់អាជីវកម្មជាដៃគូ នៅតែអាចធ្វើឲ្យអាជីវកម្មរបស់ខ្លួនរីកចម្រើន ទោះបីស្ថិតក្នុងស្ថានភាពលំបាកបែបនេះក៏ដោយ។

មិនត្រឹមតែប៉ុណ្ណោះ ការបើកដំណើរការសេវាកុម្ម៉ង់អាហាររបស់ខ្លួននៅស្វាយរៀងនេះ ក៏ជាការបង្ហាញពីការចាប់ដៃគូយ៉ាងស្អិតល្មួតជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ តាមរយៈការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋនៅតែក្នុងផ្ទះ បើគ្មានការចាំបាច់ក៏ដូចជារក្សាគម្លាតសុវត្ថិភាព ប៉ុន្តែនៅតែអាចទិញសម្ភារប្រើប្រាស់សំខាន់ៗ ស្បៀង ភេសជ្ជៈ និងម្ហូបអាហារដ៏សម្បូរបែបបាន ដោយគ្រាន់តែប្រើប្រាស់ កម្មវីធីទូរសព្ទ (App) foodpanda។



អ្នកតំណាងក្រុមហ៊ុន foodpanda បានបញ្ជាក់ថា ការដំណើរការសេវាកម្មរបស់ខ្លួននៅខេត្តស្វាយរៀង គឺជាការបោះជំហានមួយផ្សេងទៀត ឆ្ពោះទៅកាន់តែសម្រេចគោលដៅរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យម អំឡុងវិបត្តិកូវីដ១៩។ លោកមានប្រសាសន៍ថា៖ «ចាប់ពីពេលនេះ ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មជាដៃគូរបស់ foodpanda កាន់តែមានភាពងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃលើការបញ្ជាទិញ និងលក់ផលិតផលរបស់ខ្លួន ដោយពួកគាត់ គ្រាន់តែប្រើប្រាស់សេវា និង App របស់យើង នោះពួកគាត់ទទួលបានទាំងសុវត្ថិភាព និងទទួលបានសេវាដឹកដល់ផ្ទះរហ័សទាន់ចិត្ត»។
កាន់តែសុវត្ថិភាពទៅទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់បែបឌីជីថល ( Visa Card Payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ផងដែរ ស្របពេលដែលបុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុនតែងតែអនុវត្ត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



