ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបងទទួលអំណោយ ជាសម្ភារៈប្រយុទ្ធប្រឆាំងនិងការទប់ស្កាត់ជំងឺកូវីដ
នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ លោក សុខ វាសនា ប្រធានក្រុមការងារអភិវឌ្ឃន៍យុវជនខេត្តបាត់ដំបងរួម និងសមាជិកសមាជិកានៃក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបាត់ដំបង បាននាំយកអំណោយទៅប្រគល់ជូនដល់អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបាត់ដំបងព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសមាជិកា ដែលបានផ្តល់នូវសម្ភារៈដ៏មានសារៈសំខាន់ទាំងនេះក្នុងការរួមចំណែកជាមួយរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងការការពារនូវជំងឺឆ្លងពីមេរោគកូវីដ១៩ ហើយសម្ភារៈទាំងនេះក៏ជាការរួមចំណែកក្នុងការជួយគាំទ្រដល់រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ក្នុងខេត្តផងដែរ ក្នុងការប្រយុទ្ធប្រឆាំងទៅនិងការរីករាលដាលនៃកូវីដ១៩ នៅក្នុងសហគមន៍ក្រោយរដ្ឋបាលខេត្តបានចែករំលែកអំណោយទាំងនេះឲ្យដល់អាជ្ញាធរមូលដ្ឋានតាមងំបន់និមួយៗរួមនិងនៅតាមមណ្ឌលចត្តាឡីស័កនានាផងដើម្បីប្រប្រាស់ជាប្រយោជន៍។


លោក សុខ វាសនា ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបានថ្លែងថា សម្ភារៈដែលយកមកប្រគល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបងនាពេលនេះ ក្នុងគោលបំណងរួមចំណែកជាមួយនិងរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ពីការឆ្លងរីករាលដាលពីជំងឺកូវីដ១៩ ដែលមកដល់ពេលនេះ ខេត្តបាត់ដំបងនៅតែប្រឈមពីជំងឺនេះ នៅឡើយទាំងក្នុងក្រុងនិងក្នុងសហគមន៍ដែលយើងទាំងអស់គ្នា គប្បីសាមគ្គីគ្នាជួយគ្នាតាមដែលអាចធ្វើទៅបានដើម្បីពង្រឹងការទប់ស្កាត់ជំងឺ១នេះ ឲ្យកាន់តែមានប្រសិទ្ធិភាពស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យយើងផង។

ពិធីប្រគល់និងទទួលអំណោយនេះនៅក្រោមវត្តមានលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងដែលប្រព្រឹត្តិឡើងនៅបរិវេណមុខអគារសាលាខេត្តបាត់ដំបង ដែលអំណោយជាសម្ភារៈប្រើប្រាស់ក្នុងការការពារទប់ស្កាត់ការឆ្លងពីកូវីដ១៩ទាំងនោះរួមមាន៖ ម៉ាសចំនួន១០ម៉ឺនបន្ទះ,អាល់កុលចំនួន១០០កាន និងម៉ាស៊ីនសម្លាប់មេរោគចំនួន០២គ្រឿងផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoពលរដ្ឋអ៊ុយក្រែន ផ្ទុះបាតុកម្មទូទាំងប្រទេសប្រឆាំងលោក ហ្សេលេនស្គី ជុំវិញការដកតំណែងរដ្ឋមន្ត្រីការពារជាតិ



