ព័ត៌មានជាតិ
យុទ្ធនាការ រត់ដើម្បីមនុស្សធម៌ បានទៅដល់ខេត្ដសៀមរាប
យុទ្ធនាការ រត់ដើម្បីមនុស្សធម៌ជាមួយ សាយ ឬ Run with Sai ក្នុងរយៈពេលជាងមួយខែមកនេះ បានធ្វើដំណើរដល់ខេត្ដសៀមរាប នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរកមូលនិធិពីសប្បុរសជនបានថវិកាជាង៤០ម៉ឺនដុល្លារ សម្រាប់ទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ដសៀមរាប បានថ្លែងអំណរគុណចំពោះក្រុមយុទ្ធនាការទាំងអស់ ដែលលះបង់ពេលវេលាជាច្រើនរៀបចំកម្មវិធី រៃអង្គាសថវិកាជួយទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងអង្គភាព ឬស្ថាប័នពាក់ព័ន្ធនានា ដែលកំពុងរងផលប៉ះពាល់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកថា ព្រឹត្តិការណ៍នេះ បានធ្វើឲ្យកក្រើកពេញបណ្ដាញសង្គម និងបានអង្រួនចិត្តរង្គើបេះដូងដល់សាធារណជនគ្រប់ស្រទាប់ជាន់ថ្នាក់ ពួតដៃប្រមូលគ្នីគ្នា យ៉ាងច្រើនកុះករ បង្កជាចលនាសាមគ្គីមហាគ្រួសារកម្ពុជា គួរឲ្យកោតសរសើរ និងរំភើបជាពន់ពេក។ លោកថា ទោះបីជាខេត្តសៀមរាប មានមន្ទីរពេទ្យបង្អែក ការិយាល័យស្រុកប្រតិបត្តិ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពទូទាំងខេត្តក៏ដោយ ក៏វិសាលភាព និងបរិមាណមិនគ្រប់គ្រាន់ក្នុងការបម្រើសេវាសុខភាពឱ្យបានល្អប្រសើរនៅឡើយដែរ ដែលទាមទារឱ្យមានការបំពេញបន្ថែមពីផ្នែកឯកជន និងដៃគូនានា ដើម្បីជំរុញឱ្យសេវាសុខាភិបាល កាន់តែល្អថែមទៀត។

លោកបានចាត់ទុកសកម្មភាពនេះថា ជាការរួមចំណែកយ៉ាងធំធេងដល់ការងារមនុស្សធម៌ ការជួយសង្គ្រោះមនុស្សដែលនៅវ័យកុមារ ដែលជាទំពាំងស្នងឫស្សីឱ្យមានសុខភាពល្អ ។
សូមបញ្ជាក់ថា កម្មវិធីនេះ នឹងរត់ក្នុងរយៈពេល៩៩ថ្ងៃ ចេញពីរាជធានីភ្នំពេញ ទៅ២១ខេត្ត ក្រុង ក្នុងប្រទេសកម្ពុជា ដោយចាប់ផ្ដើមពីថ្ងៃទី០៦ ខែតុលា ហើយក្នុងមួយថ្ងៃតម្រូវឲ្យរត់ចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ខណៈមូលនិធិទាំងអស់ដែលទទួលបានពីសប្បុរសជន នឹងត្រូវឧបត្ថម្ភដោយផ្ទាល់ជូនទៅមន្ទីរពេទ្យកុមារអង្គរ៕
អត្ថបទ ៖ គឿន វេត


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


