Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណជប៉ុន ​ដែលបានផ្តល់វ៉ាក់សាំង១លានដូសជូនដល់កម្ពុជា

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតមួយច្បាប់ ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន១ លានដូស ដល់ប្រទេសកម្ពុជា ដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា នេះបើយោងតាមលិខិតផ្ញើជូនលោក ស៊ូហ្គា យ៉ូស៊ីហ៉ីដេ (Mr. SUGA Yoshihide) នាយករដ្ឋមន្រ្តីជប៉ុន ចុះ ថ្ងៃទី២៤ ខែកក្កដា ហើយដែលទើបទទួលបាននៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 

លិខិតសម្តេចតេជោ ហ៊ុន សែន លើកឡើងយ៉ាងនេះថា “តាងនាមរាជរដ្ឋាភិ បាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរ គុណយ៉ាងស្មោះស្ម័គ្រជូនចំពោះ រដ្ឋាភិបាល និងប្រជាជនជប៉ុន សម្រាប់ការផ្តល់វ៉ាក់សាំង Astra Zeneca ផលិតនៅក្នុងប្រទេសជប៉ុន ចំនួន ១លានដូសជូនដល់កម្ពុជា”។ 

បើតាមសម្តេចតេជោ ហ៊ុន សែន ការបរិច្ចាគដ៏ថ្លៃថ្លានេះ បានឆ្លុះបញ្ចាំងដ៏ជ្រាលជ្រៅពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងប្រទេសយើងទាំងពីរ និងចូលរួមចំណែកយ៉ាងសំខាន់ដល់ការ អនុវត្តកម្មវិធីជាតិផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់កម្ពុជា។

បន្ថែមពីលើការបរិច្ចាគវ៉ាក់សាំងនេះ ជប៉ុនក៏បានជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកលកូវីដ-១៩ នេះ តាមរយៈការផ្តល់ជាហិរញ្ញប្បទានឥតសំណងជាង ៥០លានដុល្លារអាមេរិក និងឥណទានសម្បទានប្រមាណ២៣០លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន អះអាងថា “បើទោះជាជំងឺរាតត្បាតសកលកូវីដ-១៩នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គម ការរស់នៅប្រចាំថ្ងៃ និងជីវភាពរបស់យើង និងបានធ្វើឱ្យរាំងស្ទះដល់កិច្ចប្រជុំនានា និងការជួបជុំគ្នាជា លក្ខណៈរូបវន្តរវាងប្រទេសយើងទាំងពីរយ៉ាងណាក្តី ប៉ុន្តែកូវីដ-១៩ មិនអាចរាំងស្ទះដល់កិច្ចសហប្រតិបត្តិ ការទ្វេភាគីរបស់យើងឡើយ ដោយសារបច្ចេកវិទ្យាឌីជីថល។

ដោយមានការលេចឡើងនូវប្រភេទវីរុស បំលែងថ្មី សកម្មភាពរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​-១៩​នេះ មិនអាចបញ្ចប់ក្នុងពេលឆាប់ៗ នោះទេ។ ដូចនេះ កម្ពុជាពិតជារីករាយណាស់ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលជប៉ុន នៅក្នុងអំឡុងពេល និងក្រោយ ពេល នៃជំងឺរាតត្បាតសកលនេះ ដើម្បីជំរុញផែនការស្តារសេដ្ឋកិច្ចឡើងវិញ របស់យើង”។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការរៀបចំកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅក្នុងបរិបទ នៃជំងឺរាតត្បាត​សកលនេះ ហើយសម្តេចបានជូនពរឱ្យ ប្រទេសជប៉ុនរៀបចំកម្មវិធីកីឡានេះ ទទួលបានជោគជ័យប្រកប ដោយផ្លែផ្កា។

សម្តេចទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីជប៉ុន ទាំងនៅក្នុងក្រប ខណ្ឌទ្វេភាគី និងទាំង ក្របខណ្ឌពហុភាគី ជាពិសេសនៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលនឹងត្រូវរៀបចំតាមរយៈប្រព័ន្ធ វីដេអូនៅខែវិច្ឆិកា ខាងមុខ និងនៅក្នុងឱកាសកម្ពុជា ធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំក្រោយ ដើម្បីជាប្រយោ ជន៍ទៅវិញទៅមក នៃប្រជាជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។ 

សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបាន បានផ្តល់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន១ លាន​ដូសដល់កម្ពុជា ហើយវ៉ាក់សាំងប្រមាណ ៣៣ម៉ឺន២ពាន់ដូស ក្នុងចំណោម១លានដូស បានដឹកមកដល់កម្ពុជា កាលពីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ តាមជើងយន្តហោះរបស់ក្រុមហ៊ុន ANA ជប៉ុន ហើយសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅទទួលវ៉ាក់សាំងនោះ៕ អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម