ព័ត៌មានជាតិ
ជនសង្ស័យម្នាក់ចូលឆក់ការ បូបលុយដល់ផ្ទះបានតែរត់មិនរួច
សង្ស័យម្នាក់ពិតជាខ្លាហានមែនហ៊ានជិះម៉ូតូមកធ្វេីសកម្មភាពឆក់ការបូបលុយពីស្ត្រីម្នាក់ដល់ក្នុងផ្ទះបានសម្រេចហេីយតែរត់មិនរួចត្រូវប្រជាពលរដ្ឋនៅក្បែរដេញចាប់បានភ្លាមៗ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅផ្លូវបេតុងកែងនិងមហាវិថីឈ្នះឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ។

ស្ត្រីជនរងគ្រោះឈ្មោះម៉ាន រុង អាយុ៦០ឆ្នាំ មុខរបរលក់ដូរនៅផ្ទះកន្លែងកេីតហេតុ។
ចំណែកជនសង្ស័យឈ្មោះចាន់ វាសនា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រកដ។
តាមសម្តីជនរងគ្រោះបានឱ្យដឹងថា ក្នុងការបូបរបស់គាត់មានលុយចំនួនជាង១០លានរៀលនិងទូរស័ព្ទ២គ្រឿង នៅមុនពេលកេីតហេតុរូបគាត់បានយកការបូបក្រវ៉ាត់ជាប់និងចង្កេះ តែដោយសារអោនលាងធុងមិនកេីតគាត់ក៏បានដោះចេញយកមកដាក់លេីធុងទឹកកក និងយកមួកដាក់ពីលេីទៀតខណៈកំពុងអោនលាងស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីមសង់២០២១ មកធ្វេីសកម្មភាពឆក់យកការបូបរបស់គាត់បានសម្រេច ភ្លាមនោះរូបគាត់ក៏បានស្រែកថាចោរៗ ទេីបបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋស្ទាក់ចាប់បានភ្លាមៗតែម្តង។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងនាំជនសង្ស័យទៅសាកសួរបន្តនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសំរោងក្រោមដេីម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរ បាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមច្បាប់៕ ដោយ៖សុខា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


