ព័ត៌មានជាតិ
ប្រជាពលរដ្ឋជីកស្រះចិញ្ចឹមត្រីប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាម រាយការណ៍ជូនសមត្ថកិច្ចយកមករក្សាទុក
កំពង់ឆ្នាំង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទម្លាក់ពីលើយន្តហោះមួយគ្រាប់បន្សល់ពីសម័យសង្គ្រាមកប់ក្នុងដីត្រូវបានប្រជាពលរដ្ឋជីកស្រះចិញ្ចឹមត្រីប្រទះឃើញ និងបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋានបន្តទៅមន្ត្រីជំនាញស៊ីម៉ាក់បន្ទាន់ដើម្បីមកយករក្សាទុកបំផ្លាញចោល។

ករណីប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅតំបន់អូរតាយស់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលមូល ដ្ឋាន ឃុំត្រពាំងចាន់ បានឲ្យដឹងនៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ថា ប្រភេទគ្រាប់ទម្លាក់ពីលើយន្ត ហោះនេះត្រូវបានប្រជាពលរដ្ឋជីកដីធ្វើស្រះ បានប្រទះឃើញជម្រៅ៣ ម៉ែត្រកន្លះ កប់ក្នុងដី ដែលបន្សល់ពីសម័យសង្គ្រាម លន់ណុល ហើយបានរត់មករាយការណ៍ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលមូលដ្ឋាន ហើយមន្ត្រីប៉ុស្តិ៍ក៏បានយការណ៍ទៅកម្លាំងជំនាញស៊ីម៉ាក់ចុះមកដោះយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពដើម្បីរក្សាទុកកម្ទេចចោល។ ដោយឡែក នៅ ក្នុងខែកក្កដា នេះក្នុងតំបន់អូរតាយូរសមត្ថកិច្ចយកបានយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២គ្រាប់ផងដែរ។

សមត្ថកិច្ចនគរបាលមូលដ្ឋានក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលជួបប្រទះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទីណាក៏ដោយសូមកុំប៉ះពាល់ ហើយប្រញាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឬក៏មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដែលនៅជិតជាបន្ទាន់ ដើម្បីរាយការណ៍ទៅមន្ត្រីស៊ីម៉ាក់ចុះទៅយកឲ្យបានទាន់ពេលវេលាជៀសវាង នាំឲ្យគ្រោះថ្នាក់ជាយថា ហេតុណាមួយកើតឡើង៕
ដោយ ៖ ឈៀងថារិទ្ធ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


