Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួន​យុវជនពីរនាក់​គប់ញ្ចក់រថយន្ត​អ្នកដំណើរ

បានផុស

នៅ

យុវជនទំនើង ២ នាក់ត្រូវបានសមត្ថកិច្ចសហការណ៍គ្នាចាប់ឃាត់ខ្លួនបន្ទាប់ពីគេបានគប់កញ្ចក់រថយន្តរបស់អ្នកធ្វើដំណើរលើផ្លូវជាតិលេខ ៥ ធ្វើឲ្យខូចខាតដោយចេតនា។

ករណីចាប់ខ្លួនខាងលើនេះបានធ្វើឡើងនៅថ្ងៃថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្ថានីយថ្លឹងរថយន្តក្នុងភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអនុសេនីយ៍ត្រី ប៊ុត ធឿន នាយកការិយាល័យព្រហ្មទណ្ឌនគរបាលស្រុករលារប្អៀរ បានឱ្យដឹងថា ក្រោយ​ពីទទួលបានរបាយការណ៍ និងកំណត់បានមុខសញ្ញា បទល្មើសខាងលើនេះ កម្លាំងរបស់លោក បានសហការជាមួយកម្លាំង កងរាជអាវុធហត្ថ ស្រុករលាប្អៀរ ឃាត់ខ្លួនជនសង្ស័យ២ នាក់ ពាក់ព័ន្ធនឹងករណីគប់កញ្ចក់រថយន្ត កាលពីថ្ងៃទី ២៥ ខែកក្កដា នៅម៉ោង ២២៖១៥ នាទី នៅចំណុចស្ថានីយ៍ថ្លឹងរថយន្ដ ស្ថិតនៅភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ។

យុវជនសង្ស័យទាំងពីរនាក់ មានឈ្មោះ សំអាត ម៉ាលីពុទ្ធានី អាយុ ១៧ ឆ្នាំ ជាសិស្ស និងម្នាក់ទៀត ឈ្មោះ ជា ចាន់រឹទ្ធ អាយុ ១៧ ឆ្នាំ អ្នកទាំងពីររស់នៅក្នុងស្រុករលាប្អៀរ។

ជនសង្ស័យទាំងពីរនាក់ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី៕ ដោយៈឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម