ព័ត៌មានជាតិ
ទឹកស្ទឹងសង្កែហក់ឡើង ដោយសារទឹកនៅស្រុកសំឡូត កំពុងឡើង
នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២០ នៅឃុំកំពង់ល្ពៅ និង ឃុំ អូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបងត្រូវបានទឹកជំនន់ហក់ឡើងខ្លាំងម្ដងទៀត ដោយលិចលំនៅឋានប្រជាពលរដ្ឋ សរុបប្រមាណ ជាង ៣០០ ខ្នង ។
ដែលបញ្ហានេះត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុក រួមជាមួយនឹងអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចេញប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពបានមួយចំនួនហើយ ។

លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាល ស្រុកសំឡូត បានលើកឡើងថា ទឹកជំនន់ដែលជន់លិចឃុំ ចំនួន ២ នេះ គឺជាទឹកដែលហូរចុះមកពីតាមបណ្ដាអូរជាច្រើន ដូចជាអូរជាំ ស្ទឹងតូច និងអូរផ្សេងៗទៀត នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ភ្នំសំកុស គឺស្ថានភាពទឹក បានឡើងយ៉ាងលឿនគួរឲ្យព្រួយបារម្ភ ។

លោកអធិការ បានបន្តថា លោកបានដឹកនាំកម្លាំងចេញប្រតិបត្តិការភ្លាមៗ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ព្រោះលិចផ្ទះ ចំនួន២៥២ ខ្នង ឯឃុំកំពង់ល្ពៅ មានផ្ទះលិចលង់ ៧១ ខ្នង ហើយក្រុមការងាររបស់លោក បានជួយពលរដ្ឋឲ្យទៅកាន់ទីទួលសុវត្ថិភាពបានចំនួន ៧៩ គ្រួសារ ។

ដោយឡែកសត្វពាហណៈ និងមនុស្ស មិនមានការប៉ះពាល់ដល់អាយុជីវិតទេ ប៉ុន្តែចំពោះសត្វបក្សី ( មាន់ ទា ) ត្រូវទឹកកួចយកទៅអស់ ដោយមិនមាននរណាម្នាក់អាចជួយបាន ភ្លាមៗ នោះទេ ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


