Connect with us

ព័ត៌មានជាតិ

មួយខែ មានអ្នកស្លាប់​ ១០៧​នាក់​ និង​របួស ​២៨២​នាក់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​

បានផុស

នៅ

ភ្នំពេញ​៖​ ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេសចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៣១​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២១​ មាន​គ្រោះថ្នាក់​ចំនួន​ ២០៨​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១០៧​នាក់ ​និង​របួស​សរុប​ ២៨២​នាក់​ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកទិន្នន័យនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន៣នាក់ របួសធ្ងន់១០នាក់ (ស្រី១នាក់) របួសស្រាល៤នាក់ (ស្រី១នាក់)។ គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសចំនួន ១៧នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ៩លើក។

តាមទិន្នន័យដដែលបានបន្តថាមូលហេតុ​ដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​បណ្តាលមក​ពី ​កត្តា​ល្បឿន​ចំនួន​៧៧​លើក​,​ មិន​គោរព​សិទ្ធិ​ ៤៥​លើក​,​មិន​ប្រកាន់​ស្តាំ​៣៥​លើក​,​ ប្រជែង​គ្រោះថ្នាក់​២១​លើក​,​ បត់​គ្រោះថ្នាក់​១៤​លើក​,​ ស្រវឹង​១០​លើក​,​ កត្តា​យានយន្ត​៣​លើក​ ភ្លើង​សញ្ញា​+​កត្តា​ផ្លូវ​+​ងងុយដេក​១​លើក​ ។​

ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់សាធារណៈ
នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានណែនាំដល់ប្រជាពលរដ្ឋអនុវត្តចំនួន១០ចំណុចក្នុងនោះរួមមាន១-
ត្រូវពាក់មួកសុវត្តិភាពឬខ្សែរក្រវាត់សុវត្តិភាពរៀងរាល់ពេលធ្វើដំណើរតាមយានយន្ត ២-ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការនិង ជញ្ជូន ៣-ត្រូវយល់ដឹងនិងគោរពសិទ្ធិអាទិភាព។ ៤-ត្រូវត្រួតពិនិត្យយាន្តយន្តឲ្យមានសុវត្ថិភាពល្អ ៥- ត្រូវប្រើប្រាស់សម្ភារះងាយមើលឃើញនៅពេលដើរ ឬជិះកង់ ៦-កុំបើកបរហួសល្បឿនកំណត់ ៧-កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ៨- កុំប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៩-កុំបើកបរ /ធ្វើដំណើរតាមយានយន្តផ្ទុកលើសចំណុះ និង១០-កុំប្រើប្រាស់ទូរស័ព្ទដៃនៅពេលបើកបរ៕

អត្ថបទ៖ សំអឿន

ចុចអាន៖ វ៉ាក់សាំង Johnson & Johnson ត្រូវបញ្ជូនទៅចាក់ឱ្យប្រជាពល​រដ្ឋ​ជនជាតិដើមភាគតិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម