ព័ត៌មានជាតិ
កសិករនៅខេត្តបាត់ដំបង សម្រុកសាបព្រោះ ក្រោយទទួលបានពូជស្រូវពីរដ្ឋាភិបាល
ខេត្តបាត់ដំបង៖ កសិករក្នុងខេត្តបាត់ដំបងដែលប្រឈមនឹងការខូចខាតផលដំណាំស្រូវពីជំនន់ទឹកភ្លៀងកន្លងទៅក្រោយទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល ពេលនេះកំពុងនាំគ្នាចាប់ផ្តើមសាបព្រោះដើម្បីស្តារជីវភាពឡើងវិញ។

លោកឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានប្រាប់ឱ្យដឹង នៅថ្ងៃទី២៤ខែវិច្ឆកាឆ្នាំ២០២០នេះថា គ្រោះធម្មជាតិទឹកជំនន់កាលពីពេលថ្មីៗនេះ បានបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់ទ្រពសម្បត្តិផលិតកម្មដំណាំស្រូវ ដំណាំសាកវប្បកម្មនិងដំណាំកសិឧស្សាហកម្មជាច្រើននៅក្នុងស្រុកចំនួន៨។ ក្នុងនោះដំណាំស្រូវរងការប៉ះពាល់សរុបមានចំនួន១២៧.១៨៩ហិកតា មានដូចជាស្រូវស្រាល ស្រូវដើមរដូវ ស្រូវកណ្តាល ស្រូវឡើងទឹក និងស្រូវធ្ងន់ សរុបផ្ទៃដីខូចខាតចំនួន៤២.៥១៧ហិកតា។
លោកឈឹម វជិរ៉ា បន្តថា ការប្រឈមនឹងគ្រោះធម្មជាតិ ធ្វើអោយប៉ះពាល់ផលដំណាំស្រូវកសិករទាំង៨ក្រុងស្រុកក្នុងខេត្តបាត់ដំបង។ កសិករត្រូវការពូជស្រូវចំនួន៧១៧តោន គិតជាមធ្យមស្រូវពូជចំនួន១០០គីឡូក្រាមក្នុងមួយហិកតាដើម្បីស្តារការខូចខាតឡើងវិញបាន។ ការស្តារឡើងវិញនូវផលដំណាំស្រូវរបស់កសិករក្នុងស្រុកក្រុង ដែលប៉ះពាល់ទាំងអស់ត្រូវបានផ្តល់នូវពូជស្រូវជាច្រើនពីសំណាក់ក្រុមការងារថ្នាក់ជាតិថ្នាក់ក្រោមជាតិ និងសប្បុរសជននានាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលបានបង្កលក្ខណះដល់កសិករក្នុងការលើកកម្ពស់ការដាំដុះស្តារឡើងវិញ និងដែលកំពុងសម្រុកលើការងារភ្ជួររាស់សាបព្រោះបានផ្ទៃដីចំនួន៥៨៣១ហិចតាស្មើនឹង៥៥.៥៣%រួចហើយដែរ។

ដោយគ្រោះធម្មជាតិឆ្នាំនេះបង្កដោយជំនន់ទឹកភ្លៀងបានវាយលុកក្នុងខេត្តបាត់ដំបងធ្វើអោយស្រុកក្រុងចំនួន៨រងគ្រោះមានដូចជា ស្រុកមោងឫស្សី,បាណន់,សង្កែ,ឯកភ្នំ,គាស់ក្រឡ,រុក្ខគីរី,បវេលនិងស្រុកថ្មគោល ក្នុងនោះធ្វើអោយប្រជាកសិកររងគ្រោះរាប់មុឺនគ្រួសារ រួមនឹងផលដំណាំចម្រុះជាច្រើននឹងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី