ព័ត៌មានជាតិ
សម្ដេចតេជោ ឱ្យបញ្ជូនអ្នកនៅមណ្ឌលចត្តាឡីស័កមកផ្ទះវិញ ដើម្បីទុកកន្លែងសម្រាប់ពលរដ្ឋមកពីថៃ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការធ្វើចត្តាឡីស័ករបស់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ។

សម្ដេចតេជោមានប្រសាសន៍ថា កន្លងមកទាក់ទងទៅនឹងការទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ ពិសេសប្រភេទដែលតាចូលកម្ពុជា កម្ពុជាបានត្រៀមបង្ការតាមព្រំដែន ដោយធ្វើការត្រួតពិនិត្យយ៉ាងហ្មតចត់ រួមទាំងការធ្វើចត្តាឡីស័ក និងព្យាបាលពលករ និងប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសថៃចូលកម្ពុជា ក៏ដូចជាការផ្គត់ផ្គង់ផ្សេងៗដល់ពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅប្រទេសថៃ។
សម្ដេចតេជោបញ្ជាក់ថា កម្ពុជាមិនមានបំណងនៃការអូសបន្លាយពេលដើម្បីពន្យារនៃការបិទខ្ទប់ខេត្ត និងព្រំដែនទេ ហើយលើសពីនោះ កម្ពុជាមានបំណងបើកទល់ដែនឡើងវិញតាមដែលអាចធ្វើទៅបាន។

សម្ដេចមានប្រសាសន៍ថា ដើម្បីសម្រេចបានបំណងនេះ ទាមទារអភិបាលរាជធានីខេត្តខាងកម្ពុជាត្រូវអនុវត្ត គឺអភិបាលខេត្តរាជធានី ដែលមានពលករត្រឡប់មកវិញ ត្រូវរៀបចំឱ្យច្បាស់លាស់ ដោយខិតខំបញ្ជូនអ្នកកំពុងធ្វើចត្តាឡីស័កដែលមានស្ថានភាពធូរស្រាលនៅតាមមណ្ឌលដែលបានរៀបចំ ឱ្យទៅធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនវិញ។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា ការធ្វើនេះ ដើម្បីត្រៀមរៀបចំទីកន្លែងសម្រាប់ទទួលប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសថៃ ឬមណ្ឌលចត្តាឡីស័កតាមព្រំដែនកម្ពុជា-ថៃ ចូលទៅក្នុងមណ្ឌលចត្តាឡីស័កនោះ។

គួរបញ្ជាក់ថា សម្ដេចតេជោផ្ញើសារពិសេសនៅពេលនេះ ស្របពេលប្រទេសថៃមានការផ្ទុះនៃការឆ្លងមេរោគកូវីដ-១៩ ពិសេសប្រភេទ ដែលតា ស្របពេលប្រជាពលរដ្ឋ និងពលករខ្មែរនៅថៃ កំពុងសម្រុកបវិលត្រឡប់ចូលមកកម្ពុជាវិញ និងត្រូវបានរកឃើញប្រភេទវីរុស ដែលតា លើពួកគេ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


