ព័ត៌មានជាតិ
កម្ពុជាត្រៀមរថយន្តជាង២០០គ្រឿងដឹកពលករធ្វើចត្តាឡីស័ក៧ថ្ងៃពីព្រំដែនមកខេត្តខាងក្នុងវិញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការធ្វើចត្តាឡីស័ករបស់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដោយឱ្យអង្គភាពដឹកជញ្ជូនឡានជាង២០០គ្រឿងដើម្បីដឹកពលករធ្វើចត្តាឡីស័ក៧ថ្ងៃពីព្រំដែនមកខេត្តខាងក្នុងវិញ។

សម្ដេចតេជោមានប្រសាសន៍ថា សុំឱ្យកងអង្គភាពដឹកជញ្ជូនរបស់កងយុទ្ធពលខេមរភូមិន្ទ ហើយត្រូវបញ្ជូនរថយន្តដែលបានត្រៀមបន្ថែមជាង២០០គ្រឿង ដឹកជញ្ជូនបងប្អូនដែលបានធ្វើចត្តាឡីស័កតាមព្រំដែន៧ថ្ងៃហើយនោះ ចូលមកខេត្តរាជធានី ដើម្បីធ្វើចត្តាឡីស័កនៅខាងក្នុង។
សម្ដេចតេជោបានបញ្ជាក់ថា ធ្វើយ៉ាងនេះ ដើម្បីទុកមណ្ឌលចត្តាឡីស័កនៅព្រំដែនជូនដល់ប្រជាពលរដ្ឋដែលនៅត្រើយម្ខាងព្រំដែននៃទឹកដីថៃ ចូលមកធ្វើចត្តាឡីស័កនៅកម្ពុជាវិញ។

សម្ដេចតេជោមានប្រសាសន៍ថា៖ “ក្នុងករណីដែលបងប្អូនចូលលើសហួសកំណត់ ត្រូវអនុវត្តរបៀប មកដល់ធ្វើតេស្តភ្លាម ហើយដឹកជញ្ជូនបងប្អូនទាំងនោះចូលមកធ្វើចត្តាឡីស័កនៅខេត្តខាងក្នុងតែម្ដង”។
គួរបញ្ជាក់ថា មកដល់ពេលនេះ មានប្រជាពលរដ្ឋ និងពលករកម្ពុជា វិលត្រឡប់ពីប្រទេសថៃ បានកំពុងធ្វើចត្តាឡីស័កនៅតាមព្រំដែនចំនួនជាង១ម៉ឺននាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


