ព័ត៌មានជាតិ
កម្ពុជានឹងសហការជាមួយថៃ បន្តសុពលភាពលិខិតធ្វើដំណើរនិងបណ្ណការងារ ពលករខ្មែរ
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា កម្ពុជានឹងបញ្ជូនក្រុមការងារបច្ចេកទេស ទៅប្រទេសថៃ ដើម្បីបន្តពន្យារលិខិតធ្វើដំណើរ និងបណ្ណការងារពលករធ្វើការនៅក្រៅប្រទេស ជូនពលករ ឲ្យ បន្តការងារដោយស្របច្បាប់ និងសុវត្ថិភាព។
ការលើកឡើងរបស់លោកបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើឡើង ខណៈដែលលោកបានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ ផ្ដល់ភាពស្របច្បាប់ជូនពលករខ្មែរនៅប្រទេសថៃ នៅទីស្តីការក្រសួង។
លោករដ្ឋមន្ត្រី បានបន្តថា ការងារនេះ កម្ពុជានឹងសហការជាមួយសមភាគីថៃ ដើម្បីធ្វើយ៉ាងណាឲ្យពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ទទួលបាននូវការគាំពារផ្នែកផ្លូវច្បាប់ និងអត្ថប្រយោជន៍ផ្សេងៗដូចពលករដ៏ទៃទៀតដែរ។
កម្ពុជា‑ថៃ បានឯកភាពគ្នាបន្តកិច្ចសន្យាការងាររយៈពេលពីរឆ្នាំថែមទៀតចំពោះពលករដែលបានបញ្ជូនតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាហើយត្រូវបញ្ចប់កិច្ចសន្យាការងាររយៈពេល៤ឆ្នាំ ចាប់ពីថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ការរីករាលដាល នៃជំងឺកូវីដ-១៩ អាចគ្រប់គ្រងបានដោយពុំចាំបាច់ធ្វើមាតុភូមិនិវត្តន៍ មកកម្ពុជាវិញ។ប៉ុន្តែបន្ទាប់ពីបញ្ចប់កិច្ចសន្យាការងារបន្តរយៈពេលពីរឆ្នាំហើយ ពលករទាំងនោះនឹងត្រូវត្រឡប់មកកម្ពុជាវិញ ដោយមិនអនុញ្ញាតឲ្យបន្តកិច្ចសន្យាទៀតទេ។
សូមរំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនក្រុមការងារអន្តរក្រសួង ចំនួន៣៦០នាក់ ចែកជា៣ក្រុម ទៅកាន់ប្រទេសថៃ ដើម្បីចុះទៅធ្វើលិខិតបញ្ជាក់អត្តសញ្ញាណជួនដល់ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ឲ្យមានភាពស្របច្បាប់ ខណៈបច្ចុប្បន្នមានពលករកម្ពុជា កំពុងធ្វើការ និងស្នាក់ប្រទេសថៃ ប្រមាណជាង១លាននាក់៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


