កម្ពុជាជិតទទួលតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុជាជិតទទួលតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២

បានផុស

នៅ

​​​ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សល់មិនដល់៥ខែទៀតទេកម្ពុជានឹងទទួលតួនាទីជាប្រធាន ប្តូរវេនរបស់អាស៊ានជាលើកទី៣​​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នាមជាប្រធានអាស៊ានកម្ពុជានឹងនឹងបន្តខិតខំប្រឹងប្រែងលើកកម្ពស់យន្តការដែលផ្តោតសំខាន់លើការពង្រឹង​សកម្មភាពរួមគ្នា ជាក់ស្តែងដោយឈរជាមូលដ្ឋានភាពបើកចំហស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាពនិងភាពសុខដុមរមនានៅក្នុងអាស៊ានដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាព នូវប​ញ្ហា​​ប្រឈមរួមដែលតំបន់​យើងទាំងមូលកំពុងជួបប្រទះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្តេជ្ញាចិត្តបែបនេះនៅក្នុងសារលិខិតនាឱកាសអបអរសាទរទិវាអាស៊ាន ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២១ ក្នុងឱកាសអាស៊ានប្រារព្ធ ខួបលើកទី៥៤ នៃការបង្កើត​សមា​គមប្រជាជាតិអាស៊ីអាគ្នេយ៍ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖«នៅសល់មិនដល់៥ ខែទៀតទេកម្ពុជា​នឹងទទួលតួនាទី​ជា​ប្រធានប្តូរវេនរបស់អាស៊ានជាលើកទី៣​​ គិតចាប់តាំងពីបានចូលរួម ក្នុងសមាគមនេះក្នុងឆ្នាំ ១៩៩៩។

ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២កម្ពុជានឹងបន្តខិតខំប្រឹង​ប្រែងលើកកម្ពស់​យន្ត​ការដែលផ្តោតសំខាន់លើការពង្រឹង សកម្មភាពរួមគ្នាជាក់ស្តែងដោយឈរ​ជាមូលដ្ឋានភាព​បើកចំហ​ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាពនិងភាពសុខដុមរមនានៅក្នុង​អាស៊ានដើម្បីដោះ​ស្រាយ​ប្រ​កប ដោយប្រសិទ្ធភាព នូវបញ្ហាប្រឈមរួមដែលតំបន់យើងទាំងមូលកំពុងជួបប្រទះ»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖កាន់តែសំខាន់ជាងនេះទៅទៀតដោយមានការគាំទ្រ​និងសា​មគ្គីភាពយ៉ាងរឹងមាំរបស់ប្រទេសសមាជិកអាស៊ាននិងដៃគូខាងក្រៅ កម្ពុជានឹងខិតខំធានា​ឱ្យបាន​នូវការផ្តល់​ផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៅក្នុងតំបន់ទាំង​មូលដោយមិនទុកអ្នកណាម្នាក់​ចោលឡើយ។

អាទិភាពចំពោះមុខ របស់យើងនៅពេលនេះគឺការធានាឱ្យបាននូវលទ្ធផល​ជាទីគាប់ចិត្តបន្ថែមទៀតពីកិច្ចខិត​ខំប្រឹងប្រែងរបស់អាស៊ានដើម្បីងើបចេញឲ្យផុតពីវិបត្តិវីរុសកូវីដ១៩ជាមួយនឹង ភាពធន់កាន់តែរឹងមាំខ្លាំងក្លា ។

សម្តេចតេជោនាយករដ្ឋមន្រ្តីសង្កត់ធ្ងាន់ថា៖ការងារបន្ទាន់របស់យើងគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តនូវវិធានការនានាដែលស្ថិតក្រោមយុទ្ធ​សាស្រ្តទូលំ ទូលាយទាំង៥នៃក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ានដែលរួមមាន៖១.ការពង្រឹងប្រព័ន្ធសុខាភិបាល,២.ការពង្រឹងសន្តិសុខមនុស្សជាតិ,៣.ការពង្រីក សក្តានុពលនៃទីផ្សារក្នុងតំបន់អាស៊ាននិងសមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយ,៤.ការពនឿនផ្នែកព័ត៌មានឌីជីថលប្រកបដោយបរិយាប័ន្ន និង ទី៥.ការបោះ ជំហានឆ្ពោះទៅរកអនាគតប្រកបដោយចីរភាពនិងភាពធន់រឹងមាំ ។

សម្តេចតេជោ ហ៊ុន សែន បន្តថា៖កម្ពុជាមានគោលបំណងជំរុញដំណើរការកសាងសហគមន៍​អាស៊ានដោយ​ផ្តោតលើការសម្រេចឱ្យបាននូវគោលដៅនិងគំនិតផ្តួចផ្តើម សំខាន់ៗដែលបានឯក​ភាពរួចហើយក្រោមផែន​ការលម្អិតនៃសហគមន៍ទាំងបីរបស់អាស៊ាននៅឆ្នាំ ២០២៥ ក្នុងនោះរួមមាន​ផែន​ការមេស្តីពីការតភ្ជាប់អាស៊ាន​ឆ្នាំ ២០២៥ និងផែនការការងារដំណាក់កាលទី៤ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរកម្មអាស៊ាន។

ទន្ទឹមនេះកម្ពុជាប្តេជ្ញាធ្វើឱ្យអាស៊ាននៅតែជាតំបន់ដែលមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកតាមរយៈការបង្កើតនូវផលប្រ យោជន៍ជា អតិបរមាពីកិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់និងកិច្ចព្រមព្រៀងស្តីពីភាពជា ដៃគូសេដ្ឋកិច្ចគ្រប់​ជ្រុង​ជ្រោយក្នុងតំបន់ (RCEP)ដែលទើបបាន ចុះហត្ថលេខាកាលពីពេលថ្មីៗនេះ៕​ ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១០ នាទី មុន

AFF​ Cup៖​ បើក​ឆាក​ កម្ពុជា​ ចាញ់​​ ម៉ាឡេស៊ី​ ១-៣

ព័ត៌មានជាតិ១៩ នាទី មុន

សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នឹង​ត្រូវ​សាងសង់​ឡើង​កម្ពស់​២៦​ជាន់ ដោយ​ប្រើប្រាស់​ពេល​នៃ​ការសាងសង់​ប្រមាណ​៤​ទៅ​៥​ឆ្នាំ​

ព័ត៌មានជាតិ៣៣ នាទី មុន

រង្វង់​មូល​ស្រអែម នៅ​ស្រុក​ជាំ​ក្សាន្ត បាន​សម្ពោធ​កាត់​ខ្សែបូ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ជីវិតកម្សាន្ដ៣៧ នាទី មុន

ថ្នាក់ដឹកនាំកំពូលៗក្នុងជួរដ្ឋាភិបាល តារាចម្រៀងល្បីៗ ផ្តល់កិត្តិយសចូលរួមក្នុងពិធីមង្គលប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ព័ត៌មានជាតិ៤៤ នាទី មុន

ប្រមុខ​រាជរដ្ឋាភិបាល អំពាវនាវ​ឲ្យ​ពង្រឹង​សមត្ថភាព​វិស័យ​សុខាភិបាល និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​កុំឱ្យ​បរទេស​មើលងាយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services