Connect with us

ព័ត៌មានជាតិ

កំពង់ឆ្នាំងត្រៀម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​១១​កន្លែង ​សម្រាប់​ពលករ​ខ្មែរ​វិលត្រឡប់​មកពី​ប្រទេស​ថៃ​

បានផុស

នៅ

កំពង់ឆ្នាំង ៖ ខេ​ត្ត​កំពង់ឆ្នាំង បាន​ត្រៀម​ទីតាំង​ចំនួន​១១​កន្លែង នៅក្នុង​ក្រុង​ស្រុក​ទាំង​៨ ដើម្បី​រៀបចំ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាប់​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ តាម​ព្រំដែន​គោក​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី​១០ ខែសីហា នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អម សុភា អភិបាលរង បាន​បញ្ជាក់​ទៀត​ថា ក្រៅពី​រៀបចំ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង មាន​ក៏​រៀបចំ​មណ្ឌល​ព្យាបាល​ចំនួន​៦​កន្លែង​ផងដែរ។

ជា​មួយ​គ្នា​នេះ នៅក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​ការរៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​និង​មណ្ឌល​ព្យាបាល​តាម​រាជធានី​ខេត្ត​ ដើម្បី​ទទួល​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ ដល់​អាជ្ញាធរ​ក្រុង​ស្រុក ឃុំ​សង្កាត់ និង មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត តាម​ប្រព័ន្ធ​វីដេអូ zoom កាលពី​ព្រឹក​ថ្ងៃទី​១០ ខែសីហា​នេះ លោក ស៊ុន សុ​វណ្ណា​រិ​ទិ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង ក៏​ជំរុញ​ដល់​អាជ្ញាធរ​ក្រុង​ស្រុក​ឃុំ​សង្កាត់​ទាំងអស់ ត្រូវ​រៀបចំ គ្រែ ប្រព័ន្ធ​ទឹក ប្រព័ន្ធ​អគ្គិសនី បន្ទប់ទឹក​នៅ​តាម​មណ្ឌល​ចត្តាឡីស័ក និង មណ្ឌល​ព្យាបាល នីមួយៗ ដើម្បី​ត្រៀម​ឲ្យ​បាន​រួចជាស្រេច សម្រាប់​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ តាម​ព្រំដែន​គោក ចូលក្នុង​មូលដ្ឋាន​វិល​។

គួរ​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​០៦ ខែសីហា បាន​សារាចរ ស្តី​ពី​ការរៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​នៅតាម​បណ្តា​រាជធានី​-​ខេត្ត ដើម្បី​ទទួលយក​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ តាម​ព្រំដែន​គោក​។

ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ ឲ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​ខេត្ត ត្រូវ​ផ្តល់​ការ​គាំទ្រ​ឲ្យ​បាន​ពេញទំហឹង តាម​គ្រប់​មធ្យោបាយ ជាពិសេស​ផ្នែក​សម្ភារ និង​ថវិកា ដើម្បី​ជួយ​ដល់​បណ្តា​រាជធានី ខេត្ត ក្នុង​ការ​គ្រប់គ្រង និង ទទួលយក​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ សម្រាប់​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការព្យាបាល​ជំងឺ កូ​វីដ​-១៩ ព្រមទាំង​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ដែលមាន​ការពាក់ព័ន្ធ​នឹង​ជំងឺ កូ​វីដ​-១៩៕

​អត្ថបទ ​៖ ពុ​ធិ​កា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម