ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជាសម្រេចដកហូតកំពង់ផែទេសចរណ៍ចុងឃ្នៀស របស់ក្រុមហ៊ុនស៊ូជីង ទុកជាសម្បត្តិរដ្ឋ
សៀមរាប ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ដកហូតទីតាំងគម្រោង វិនិយោគសាងសង់កំពង់ផែទេសចរណ៍ “ចុងឃ្នៀស” របស់ក្រុមហ៊ុន ស៊ូ ជីង ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ ដើម្បី គ្រប់គ្រងជាបណ្ដោះអាសន្ន។

យោងតាមលិខិត លេខ៤៩៨៧ សហវ អទច ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លិខិតលេខ៥៦៧៧ សហវ.អទច ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ និង យោងតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានជម្រាបទៅប្រធានក្រុមហ៊ុនខាងលើថា រាជរដ្ឋាភិបាលសម្រេចដូចខាងក្រោម៖ ១.លុបគោលការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្នៀស ក្រុងសៀមរាបខេត្តសៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន។ ២.ដកហូតទីតាំងវិនិយោគតំបន់ចុងឃ្នៀស ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ ដើម្បី គ្រប់គ្រងជាបណ្ដោះអាសន្ន។ ៣.រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានានៅលើទីតាំងវិនិយោគ ស្ថិតនៅតំបន់ចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។ ៤.បង្កើតគណៈកម្មការអន្តរក្រសួងមួយ ដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីត្រៀមដោះស្រាយជាយថាហេតុអំពីសំណើ សុំទូទាត់សំណងគម្រោងវិនិយោគរបស់ក្រុមហ៊ុន ស៊ូជីង ផត អ៊ិនវេសមិន ដោយឈរលើគោលការណ៍យុត្តិធម៌ សមធម៌ តម្លាភាព និងគណនេយ្យភាព ជាមួយនឹងការទូទាត់បំណុលពន្ធរបស់ក្រុមហ៊ុន។

សូមរំលឹកផងដែរថា កន្លងទៅក្រុមហ៊ុនក្រុមហ៊ុនស៊ូជីងបានដំណើរការវិនិយោគសាងសង់កំពង់ផែចុងឃ្នៀស ដោយគេឃើញក្រុមហ៊ុនបានរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងសាងសង់ផ្សារនិងផ្ទះល្វែងនៅតំបន់ខាងលើ។ ក្នុងនោះដែរ ក្រុមហ៊ុនក៏បានទទួលកម្រៃពីការលក់សំបុត្រជូនភ្ញៀវទេសចរទៅកំសាន្តនៅតំបន់បឹងទន្លេសាប មួយរយៈផងដែរ។

ទន្ទឹមគ្នានោះដែរ មហាជនបានសាទរទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាដែលបានដកហូតក្រុមហ៊ុនខាងលើទុកជាសម្បត្តិរដ្ឋវិញ៕
ដោយ ៖ កុសល


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


