Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលបន្តបើកប្រាក់ឧបត្ថម្ភដល់កម្មករជាង៣,៥០០នាក់ទៀត ដែលព្យួរការងារដោយសារជំងឺកូវីដ

បានផុស

នៅ

រាជរដ្ឋាភិបាលបានបន្តបើកប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៣ ៥៧១ នាក់ នៅ រោងចក្រសហគ្រាសចំនួន២៧ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលព្យួរការងារដោយ សារជំងឺកូវីដ១៩។

យោងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីការបើកផ្ដល់ប្រាក់ ឧបត្ថម្ភលើកទី៦៦ចុះថ្ងៃទី១៣សីហាបានឱ្យដឹងថាចំពោះការបើកប្រាក់ឧបត្ថម្ភនេះរាជរដ្ឋាភិបាលធ្វើឡើងតាមរយៈធនាគារវីងដែលផ្ញើសារចូលទៅក្នុងទូរស័ព្ទដៃរបស់កម្មករនិយោជិតដែលបានផ្តល់ឲ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រនិងសហគ្រាសនាពេលកន្លងមក។

ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន១២១៥០០រៀលស្មើនឹង៣០ដុល្លារអាមេរិកសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល១១ថ្ងៃដល់២០ថ្ងៃនិង១៦២០០០រៀលស្មើនឹង៤០ដុល្លារអាមេរិកសម្រាប់ព្យួរការងាររយៈពេល២១ថ្ងៃដល់១ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់បងប្អូនព្យួរកិច្ចសន្យាការងាររយៈពេល២ខែប្រាក់ឧបត្ថម្ភត្រូវបើកជាពីរលើកដោយលើកទី២ នឹងបើកនៅថ្ងៃទី៣០ខែសីហាឆ្នាំ២០២១។

ក្រសួងបានរំលឹកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញប្រសិន ជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈពេល១០ថ្ងៃបន្ទាប់ពីទទួលបានសារ តាមទូរស័ព្ទ ពីធនាគារឯកទេសវីងដោយត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែល ទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុតដើម្បីបើកប្រាក់ឧបត្ថម្ភនេះ ហើយរាល់ ការបើកប្រាក់នេះគឺមិនតម្រូវឲ្យបង់ថ្លៃសេវាឡើយ។

ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង២៧នេះមិន បានទទួលសារ ទូរសព្ទពីធនាគារឯកទេសវីងនោះត្រូវធ្វើទំនាក់ទំនងសួរព័ត៌មានបន្ថែមឬធ្វើបច្ចុប្បន្ន ភាពលេខ ទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួនជាបន្ទាន់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម