ព័ត៌មានជាតិ
ក្រុមហ៊ុនមីជាតិ បន្តផ្តល់ជំនួយគាំទ្រ នៃគម្រោងខ្មែរដើម្បីខ្មែរ ដល់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ
ក្នុងស្មារតីគាំទ្រដោយស្មោះស្ម័គ្រចំពោះវរជនអាវស ក្រុមហ៊ុនមីជាតិ បានបន្តឆន្ទៈចែករំលែកក្រោមគម្រោង “ខ្មែរដើម្បីខ្មែរ” ក្នុងយុទ្ធនាការពាំនាំជំនួយគាំទ្រ និងថ្នាំសង្កូវជូនដល់មន្ទីរសុខាភិបាល និងមណ្ឌលព្យាបាលកូវីដ១៩ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ចំនួន៦កន្លែង ដែលកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ មេរោគបំប្លែងខ្លួនថ្មី ដែលតា កាលពីថ្ងៃទី១៦ និង១៧ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ។
លោក ជុងហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច នៃក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា ការពាំនាំអំណោយនៅថ្ងៃនេះ គឺស្ថិតនៅក្រោមគម្រោង “ខ្មែរដើម្បីខ្មែរ” ដែលជាគំនិតផ្តួចផ្តើមក្នុងការឆ្លើយតបបន្ទាន់ទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សកម្មភាពនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យនេះ ជាជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុន ក្នុងការជួយសម្រួលការលំបាករបស់កងទ័ពអាវស និងបងប្អូនពលករនៅតាមបណ្តាលខេត្តជាប់ព្រំដែន ដែលកំពុងមានការរីករាលដាលខ្លាំង នៃវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីដែលតា។ លោកបានបន្តថា ជាការពិតណាស់ ការអនុវត្តគម្រោងនេះ តម្រូវឲ្យក្រុមការងារ ចុះទៅដល់មណ្ឌលនីមួយៗ ដើម្បីបានជួបផ្ទាល់ជាមួយក្រុមការងារជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់។


លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា សកម្មភាពរបស់ ក្រុមហ៊ុនមីជាតិ ជាកាយវិការដ៏ប្រពៃ ដែលវិស័យឯកជន ចូលរួមសម្រាលទុក្ខលំបាករបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមគាំទ្រផ្តល់ជាកម្លាំងចិត្ត និងធនធានជាសម្ភារ ដល់ប្រតិបត្តិការ របស់ក្រុមគ្រូពេទ្យជួរមុខ។ លោកបានបន្ថែមទៀតថា អំណោយទាំងនេះ នឹងត្រូវបានចែកជូនបន្តដល់បងប្អូនអ្នកជំងឺដែលជាពលករ ក៏ដូចជាក្រុមគ្រូពេទ្យជួរមុខ នៅតាមមណ្ឌលព្យាបាលក្នុងខេត្តបន្ទាយមានជ័យ។


ចំណែក លោកឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ជួសមុខឲ្យមន្ត្រីរាជការជុំវិញមន្ទីរសុខាភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព របស់ក្រុមហ៊ុនដែលឆ្លើយតបបន្ទាន់ និងគាំទ្រដល់ក្រុមការងារជួរមុខ ដែលកំពុងប្រយុទ្ធយ៉ាងសកម្មក្នុងការព្យាបាល បងប្អូនប្រជាពលករជាច្រើននាក់ ដែលកំពុងសម្រាកព្យាបាលទូទាំងខេត្ត។ លោកបានបន្តថា អំណោយនេះ គឺជាការគាំទ្រដ៏ប្រពៃចំពោះខ្មែរដូចគ្នា ដែលអាចធ្វើបានក្នុងគ្រាមានអាសន្ននេះ។ ខេត្តបាត់ដំបង ក៏ដូចជាបណ្តារខេត្តដែលជាប់បណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងមានការប្រឈមនឹងការឆ្លងនៃជំងឺកូវីដ១៩ ទាំងឆ្លងក្នុងសហគមន៍ និងករណីនាំចូល រហូតមកដល់ពេលនេះនៅខេត្តបាត់ដំបង មិនមានឃុំ ឬ ស្រុកណាមួយពុំមានករណីឆ្លងនោះទេ។


លោក ជុងហៀង ថាវសិទ្ធិ បានបន្តថា ក្នុងនាមវិស័យឯកជន សូមលើកទឹកចិត្តក្រុមហ៊ុន សហគ្រាសចូលរួមការចែករំលែកតិចក្តីច្រើនក្តី ដែលនេះជាកាយវិការដ៏ប្រពៃ ក្នុងនាមប្រជាជាតិតែមួយ រួមសុខរួមទុក្ខក្នុងកាលៈទេសៈដ៏លំបាករួមគ្នា ដើម្បីយកឈ្នះ ជំងឺដ៏កាចសាហាវមួយនេះទាំងអស់គ្នា។

ការចែកអំណោយមួយជុំនេះ ក្រុមហ៊ុនមីជាតិបាន ពាំនាំនូវស្បៀងអាហាររូមមាន មីជាតិ ទឹកពិសាវីតាល់ ជាច្រើនកេស និងថ្នាំសង្កូវមួយចំនួនធំ ជូនដល់មន្ទីរសុខាភិបាលខេត្តទាំងពីរ និងមណ្ឌលព្យាបាល ចំនួន៤កន្លែងផ្សេងទៀត រួមមាន មណ្ឌលព្យាបាលកងវ៉ា មណ្ឌលព្យាបាល ហ៊ុនសែនខ្លាកូន ក្នុងខេត្តបន្ទាយមានជ័យ មណ្ឌលព្យាបាលវិទ្យាល័យមុន្នីវង្ស និងមណ្ឌលព្យាបាលកម្រិតស្រាលនិងធ្ងន់ វិទ្យាល័យសម្តេចឪ ក្នុងខេត្តបាត់ដំបង៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី



