ព័ត៌មានជាតិ
សម្ដេចតេជោ មានមោទនភាពបានរក្សាសុខដុមរមនា នៃគ្រប់ជំនឿសាសនានៅ កម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចពិតជាមានមោទនភាពចំពោះការរក្សាបាននូវភាពសុខដុមរមនានៃគ្រប់ជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសហការយ៉ាងសកម្មជាពិសេសការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌ចែករំលែកពុំចេះរីងស្ងួតជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងគ្រាដ៏លំបាកនេះ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងសុន្ទរកថាថ្លែងបើកពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសាកលកូវីដ-១៩ ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី ២០ ខែសីហា នេះតាមរយៈការថតជាវីដេអូ សម្រាប់ការចាក់ផ្សាយនៅតាមបណ្តាញទូរទ្សន៍នានា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានមោទនាភាពចំពោះការរក្សាបាននូវភាពសុខដុមរមនានៃគ្រប់ជំនឿសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈកិច្ចសហការយ៉ាងសកម្មជាពិសេសការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌ចែករំលែកពុំចេះរីងស្ងួតជាមួយនឹង ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងគ្រាដ៏លំបាកនេះ”។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជាបានផ្អាកការជួបជុំទ្រង់ទ្រាយធំកាលពីឆ្នាំ២០២០កន្លងទៅដើម្បីអនុវត្តនូវវិធានការបង្ការទប់ស្កាត់ និងដោះស្រាយបញ្ហានៃការរាតត្បាតជំងឺកូវីង-១៩ចូលក្នុងសហគមន៍។ នៅឆ្នាំ២០២១ វិបត្តិកូវីដ-១៩ នៅតែបន្តធ្លងរាតត្បាត ចំណែកការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានាក៏កំពុងត្រូវបានជនឆ្លៀតឱកាសប្រើគ្រប់មធ្យោបាយទាញយកផលចំណេញពីស្ថានភាពដ៏លំបាកនេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ “វេទិកាអន្តរសាសនាត្រូវតែរៀបចំតាមគន្លងថ្មីដើម្បីក្រើនរំលឹកផ្នែកស្មារតីដល់ប្រជាជនគ្រប់ជាតិសាសន៍ និងជំនឿសាសនាក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាប្រជាជនទៅបើពិភពលោក ដើម្បីផ្លាស់ប្តូរហើយសម្របខ្លួមតាមគន្លងថ្មីក្នុងសម័យកូវីដ ជាមួយនឹងការប្រកាន់ខ្ជាប់ស្មារតីមនុស្សធម៌ សណ្តោសប្រណីយកចិត្តទុកដាក់ដល់អាយុជីវិត និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិគ្រប់ជាតិសាសន៍ និងជំនឿសាសនា។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៧ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាតែងប្រារព្ធពិពីអន្តរសាសនាប្រឆាំងការជួញដូរមនុស្សយ៉ាងអធិកអធម។ នៅក្នុងវេទិកានេះ រាជរដ្ឋាភិបាលកម្ពុជារួមជាមួយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេវានុត្ថេរៈគ្រប់ព្រះអង្គ មេដឹកនាំគ្រប់និកាយសាសនា អស់លោក លោកស្រី មន្ត្រីរាជការពីក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជនរាប់ពាន់នាក់តែងជួបជុំគ្នាធ្វើពិធីបួងសួងតាមបែបសាសនា និងប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់ អំពើជួញដូរមនុស្សក្នុងគ្រប់រូបភាព។
វេទិកាអន្តរសាសនាក្រោមប្រធានបទ “សូមពិភពលោករួចផុតពីគ្រោះនៃជំងឺរាតត្បាតសកលកូរីដ-១៩ និងអំពើជួញដូរមនុស្ស” ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងសុខដុមនីយកម្មគ្រប់ជាតិសាសន៍ និងជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសស្មារតីជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជានៅក្នុងគ្រប់កាលៈទេស:ក៏ដូចជាពិភពលោកដើម្បីេសចក្តីសុខក្សេមក្សាន្តនៃមនុស្សជាតិ៕
អត្ថបទ៖ ណារី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


