ព័ត៌មានជាតិ
៧ ខែឆ្នាំ ២០២១ មានជនរងគ្រោះដោយសារមីន ៣២ នាក់
នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២១ មានជនរងគ្រោះដោយសារមីនចំនួន ៣២ នាក់ ដែលករណីគ្រោះថ្នាក់ដោយសារមីននៅតែបន្តកើតមានក្នុងកម្រិតខ្ពស់។់
លោកទេសរដ្ឋមន្រ្តី លី ធុជ ថ្ងៃទី២៥ ខែសីហា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍លើវិស័យមីន (TWG-MA) តាមរយៈប្រពន្ធវីដេអូ ដែលមានការចូលរួមពីភ្នាក់ងារអន្តរជាតិ តំណាងដៃគូអភិវឌ្ឍន៍ ក្រសួង/ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតប្រចាំនៅកម្ពុជា និងប្រតិបត្តិការ បោសសម្អាតមីនជាតិ-អន្តរជាតិ។

កិច្ចប្រជុំនេះ បានផ្សព្វផ្សាយអំពីសមិទ្ធផលការងារសម្រេចបាន ក្នុងការអនុវត្តផែនការសកម្មភាព៣ឆ្នាំ ២០១៨-២០២០ កន្លងមក ដោយក្នុងនោះកម្ពុជាបានរំដោះផ្ទៃដីចំនួន ៤២១គីឡូម៉ែតក្រឡា ស្មើនឹង៦៦% នៃផែនការ៣ឆ្នាំ រកឃើញនិងកំទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន ៤៩.២៥៦គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៩៥៦គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២២១.៣៧២ គ្រាប់ ព្រមទាំងមានអ្នកទទួលផលចំនួនប្រមាណ ២លាននាក់ និងមានប្រជាពលរដ្ឋចំនួន ២.៨៤០.៦១២ នាក់ បានទទួលសារអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះមានស្ត្រីចំនួន ៩៦៧.៣៥១នាក់ និងកុមារចំនួន ៣៦៥.៥៦៦នាក់។

ទន្ទឹមនឹងសមិទ្ធផលរយៈពេល ០៣ឆ្នាំនេះ អង្គប្រជុំក៏បានលើកឡើងផងដែរ អំពីតម្រូវការ និងបញ្ហាប្រឈមនានាក្នុងវិស័យសកម្មភាពមីន ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ព្រមទាំងការកៀរគរធនធានគាំទ្រការអនុវត្តផែនការសកម្មភាព៣ឆ្នាំបន្ត២០២១-២០២៣ ដែលបញ្ហាទាំងនេះ ពិតជាមានសារៈសំខាន់ក្នុងការឆ្លើយតបទៅនឹងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ក៏ដូចជាឆ្លើយតបទៅនឹងការគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅតែបន្តកើតមានឡើងក្នុងអត្រាខ្ពស់មួយ ដោយគិតត្រឹមរយៈពេលប្រមាណ៧ខែក្នុងឆ្នាំ២០២១នេះ មានជនរងគ្រោះចំនួន៣២នាក់។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ឆ្នាំ២០២០ វិស័យសកម្មភាពមីននៅកម្ពុជា បានឈានដល់ចំណុចរបត់មួយបញ្ចប់នៃផែនការអនុវត្តបីឆ្នាំ ២០១៨-២០២០ ក្នុងពេលជាមួយគ្នាដែលប្រទេសកម្ពុជាកំពុងរងគ្រោះដោយជំងឺរាតត្បាតសកលកូវីដ-១៩ និងបានរារាំងដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ទោះបីយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងសកម្មដោះស្រាយ និងធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីលុបបំបាត់ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដោយពង្រឹងសមត្ថភាពសុខាភិបាលថ្នាក់ជាតិ និងផ្តល់កញ្ចប់ថវិកាជំរុញវិស័យសេដ្ឋកិច្ចជាតិ និងកិច្ចគាំពារសង្គម ជួយដល់គ្រួសារក្រីក្រ និងអាជីវកម្មក្នុងស្រុក ដើម្បីធានាស្ថិរភាព និងភាពរឹងមាំនៃសង្គមកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសជាមិត្ត និងសហគមន៍ម្ចាស់ជំនួយ រួមមាន សហរដ្ឋអាមេរិក ជប៉ុន ចិន អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង នូវែលហ្សឺឡង់ សាធារណរដ្ខកូរ៉េ កាណាដា ស្វីស ន័រវែស ឥណ្ឌា បារាំង អៀឡង់ បែលហ្សិក អូទ្រីស អេស្ប៉ាញ ស៊ុយអែត ហុងគ្រី UNDP និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជន ដែលតែងតែគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា។
សម្តេចតេជោ នាយករដ្ឋមន្រ្តី លោកទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យប្រទេសជាមិត្ត និងសហគមន៍ផ្តល់ជំនួយ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីនដើម្បីអភិវឌ្ឍន៍ និងកាត់បន្ថយគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ព្រមទាំងចូលរួមកំទេចគ្រាប់មីនអោយអស់ពីទឹកដីកម្ពុជាត្រឹមឆ្នាំ២០២៥ ខាងមុខ ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥។
លោកបន្តទៀតថា ការចូលរួមដ៏សប្បុរសនេះ គឺជាការបង្ហាញនូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ដែលបានមកពីការរួមចំណែកក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរចំពោះសុខសុវត្ថិភាព សន្តិសុខ និងការរស់នៅរបស់ប្រជាជនកម្ពុជា ដែលងាយរងគ្រោះ និងកំពុងរស់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយមីន៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី