Connect with us

ព័ត៌មានជាតិ

ក្រោម​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ វិស័យ​សំណង់​នៅ​រាជធានី បាន​ដំណើរការ​ទៅដោយ​រលូន បើទោះបី​ក្នុងតំណាក់កាល​កូ​វីដ​-១៩

បានផុស

នៅ

​ភ្នំពេញ​ ៖ វិស័យ​សំណង់​គឺជា​វិស័យ​មួយ​ដែល​បាននិងកំពុង​ដំណើរកា​រយ៉ា​ង​មមាញឹក​នៅ​រាជធានី​ភ្នំពេញ​ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ ដូច្នេះ​ទេ​ដើម្បី​ឲ្យ​វិស័យនេះ​នៅតែ​ដំណើរការ​ដដែល បើទោះបី ប្រទេស​កម្ពុជា ស្ថិតក្នុង​តំណាក់កាល​កូ​វីដ​-១៩ ក៏ដោយ​នោះ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង តែង​យកចិត្តទុកដាក់​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​វិស័យនេះ​នៅតែ​ដំណើរការ​ទៅមុខ មិន​រំខាន ដោយ​កូ​វីដ​-១៩​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​២៥ ខែសីហា​នេះ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ជាមួយ​វិស័យ​ឯកជន ពិសេស​គឺ​វិស័យ​សំណង់​នេះ​តែម្ដង ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​វិស័យ​ឯកជន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ មានន័យថា​ប​វិស័យ​សំណង់​នៅតែ​ដំណើរការ បើទោះបី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​មិនទាន់​ត្រូវបាន​បញ្ចប់​ក៏ដោយ​។​

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើកឡើងថា​ជំងឺ​កូ​វីដ​-១៩ បាន​រីក​រាលដាល​យ៉ាងខ្លាំង​នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ រហូតដល់​រាជធានី​ភ្នំពេញ​ត្រូវបាន​បិទ​ខ្ទប់​ដើម្បី​កាត់ផ្ដាច់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ ។ យើង​បានធ្វើ​ការងារ​នេះ​ទាំងយប់ ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​ជំងឺ​នេះ​រីក​រាលដាល​ធំ​ឡើង​ដែល​យើង​គ្រប់គ្រង​មិនបាន​នោះ​។

លោក​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០​កុម្ភៈ នៅ​ដំណាក់កាល​ចុងក្រោយ​នេះ គឺ​បាន​រីក​រាលដាល​ដល់ បងប្អូន​កម្មករសំណង់ កម្មករ កម្មការិនី​រោងចក្រ តែ​ដោយ​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ សហការ​ជាមួយនិង​វិស័យ​ឯកជន យើង​បាន​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​នេះ​មិន​ឲ្យ​រីក​រាលដាល​កាន់តែ​ធំ​បាន​យ៉ាង​ល្អ​។

លោក​ឃួ​ង ស្រេង​បាន​បន្តទៀតថា ការបង្កើតអោយមាន​កិច្ចប្រជុំ​ឡើង​នៅថ្ងៃនេះ យើង​មាន​គោល​

​បំណង​តែមួយគត់ នោះ​គឺ​ចង់​ឲ្យ​វិស័យ​ឯកជន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បន្ថែមទៀតដើម្បី​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឲ្យ​បាន​។ មានន័យថា បើទោះបី ជំងឺ​កូ​វីដ​-១៩​នៅតែ​កើតមាន តែ​សកម្មភាព​ការងារ​នានា លើ​វិស័យ​សំណង់​មិន​ត្រូវបាន​ផ្អាក​ដំណើរការ​នោះទេ​។​

លោក​បាន​បន្តទៀតថា កន្លងមកនេះ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន សម្ដេច​បាន ខិតខំ​រក​អស់​គ្រប់​មធ្យោបាយ ដើម្បី​កៀងគរ​ធ្វើយ៉ាងណា​រក​វ៉ាក់សាំង​មកចាក់​ជូន បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​អោយបាន​គ្រប់គ្នា ជាមួយ​នឹ​ត​ការរក្សា​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល ពិសេស ការអនុវត្ត​៣​កុំ​និង​៣​ការពារ របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន ធ្វើឱ្យ​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ អាច​ទប់ស្កាត់បាន​។

ក្នុង​កិច្ចប្រជុំ​នោះដែរ អ្នក ឧកញ៉ា លី ហួរ ប្រធាន​សមាគមន៍​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​នៅ​កម្ពុជា​ក៏បាន​មានប្រសាសន៍​លើកឡើង អំពី​ការយកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ពី​សំណាក់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី ដោយ​សម្ដេច​បា​នរក​វ៉ាក់សាំង មកចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​អោយបាន​គ្រប់គ្នា ខណៈដែល​នៅ​ប្រទេសមួយ​ចំនួន​នៅ​អាស៊ី ចាក់​វ៉ា​ក់​ជូន​ពលរដ្ឋ​របស់គេ មិនទាន់បាន ប៉ុន្មាន​ភាគរយ​នៅឡើយ​។

លោក​បាន​បន្តថា ការចាក់​វ៉ាក់សាំង ជាមួយនិង​ការចូលរួម​សហការ​ពី​វិស័យ​ឯកជន ព្រមទាំង​ប្រជាពលរដ្ឋ​ប​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​វិស័យ​ឯកជន​នៅតែ​ដំណើរការ​ទៅមុខ មិន​អាក់ខាន​ដោយសារ covid-19​នោះទេ​។

គួរ​បញ្ជាក់​ថា ដើម្បី​ធានា​ឱ្យបាន​នូវ​សុខុមាលភាព សុវត្ថិភាព និង​ជីវភាព​របស់​បុគ្គលិក និង​កម្មករ​-​និយោជិត ក្នុង​វិស័យ​សំណង់ ព្រមទាំង​និរន្តរភាព​ការងារ​របស់​ការដ្ឋាន កាលពី​ថ្ងៃទី​២៧ កក្កដា​កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដល់ ម្ចា​សំ​ការដ្ឋាន . អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​រឹតបន្តឹង​ការ អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ អោយបាន​ម៉ឺងម៉ាត​បំផុត​ផងដែរ ទើប​យើង​អាច​ទប់ស្កាត់បាន​រហូត​មកដល់ពេលនេះ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម